Kelly Clarkson បង្ហើប​រឿង​ពិត​ដ៏​ក្ដុកក្ដួល​ពី​ក្រោយ​អត្ថន័យ​​បទ​ “Piece By Piece”

នៅក្នុងសម្ភាសន៍មួយ ជាមួយពិធីករ Ryan Seacrest នាពេលថ្មីៗនេះ តារាចម្រៀងអាមេរិក Kelly Clarkson បាននិយាយពីដើមចម ដែលបណ្ដាល ឲ្យនាងសរសេរបទចម្រៀង “Piece By Piece” ដែលធ្វើឲ្យមនុស្សរាប់លាន នាក់ស្រក់ទឹកភ្នែក និងរំជួលចិត្ត តាមរយៈការសម្ដែង របស់នាងលើឆាក American Idol កាលពីសប្ដាហ៍កន្លងទៅ។

Kelly បានបង្ហើបថាអត្ថន័យ សំខាន់នៃបទចម្រៀងនេះ គឺចង់និយាយពីអវត្តមាន របស់ឪពុកក្នុងជីវិតរបស់នាង។ អតីតម្ចាស់ជយលាភី ដំបូងបំផុត ក្នុងកម្មវិធី American Idol ពេលបទចម្រៀងនេះ នាងនឹកដល់ទាំង ឪពុកនាង Stephen Clarkson និងស្វាមី របស់នាងគឺលោក Brandon Blackstock។

“ពេលឃើញប្ដីរបស់ខ្ញុំ ស្រឡាញ់កូនស្រីគ្រប់ពេល គ្រប់វេលា ទៅដល់ទីណាក៏បានដើម្បីតែកូន វាធ្វើឲ្យខ្ញុំរំភើបចិត្តខ្លាំងណាស់។ ខ្ញុំគិតថាកូនខ្ញុំ ក៏ទទួលអារម្មណ៍ដូច្នេះដែរ”។

តារាចម្រៀងរូបនេះបានបន្តថា ការធំដឹងក្ដីឡើងដោយ គ្មានឪពុកគឺជាចន្លោះ ប្រហោងធំមួយ ក្នុងជីវិតរបស់នាង ហើយនៅពេលក្លាយ ជា ម្ដាយឪពុករបស់គេ នាងកាន់តែមានអារម្មណ៍ ថាកម្សត់ថែមទៀត ពេលនឹកឃើញឪពុកខ្លួនឯង។

ឪពុកម្ដាយរបស់ Kelly បានលែងលះគ្នា តាំងពីតារាវ័យ ៣១ឆ្នាំរូបនេះ នៅអាយុ៦ឆ្នាំ។ ក្រោយការលែងលះនេះ Kelly ជាកូនពៅបាន នៅជាមួយ ម្ដាយបងប្រុសម្នាក់ រស់នៅជាមួយឪពុក ហើយបងស្រីម្នាក់ទៀត បានទៅរស់នៅជាមួយម្ដាយមីង។ បើទោះជាមានការ ឈឺចាប់ខ្លាំង ដោយសារ ការបាក់បែកនេះ ប៉ុន្តែម្ចាស់បទ “Because of You” បានព្រមទទួលយក ហេតុផលដែលឪពុក របស់នាងចាកចេញ ហើយក៏មិនប្រកាន់នឹង លោកដែរ។

វាជារឿងត្រឹមត្រូវ ដែលយើងគួរធ្វើអ្វី គ្រប់យ៉ាងដើម្បីសង្គ្រោះចំណងអាពាហ៍ពិពាហ៍មួយ ឲ្យគង់វង្ស ប៉ុន្តែចុងក្រោយវា នឹងរឹតតែឈឺចាប់ ប្រសិន បើយើងនៅតែទ្រាំរស់នៅ ជាមួយមនុស្សដែល មិនអាចផ្ដល់ក្ដី ស្រឡាញ់និងសេចក្ដីសុខ ពិតឲ្យយើង ហើយការខិតខំ ទាំងអស់ក៏គ្មានន័យដែរ”។ Kelly និយាយប្រាប់ Seacrest ៕

Kelly Clarkson បង្ហើប​រឿង​ពិត​ដ៏​ក្ដុកក្ដួល​ពី​ក្រោយ​អត្ថន័យ​​បទ​ “Piece By Piece”

ដោយ៖sabay