ហេតុអីគេចូលចិត្តយក “ត្រសក់” មកថែរក្សា សម្រស់ម្លេះ?

ហេតុអីគេចូលចិត្តយក “ត្រសក់” មកថែរក្សា សម្រស់ម្លេះ?

 

ព្យាបាលការរលាកស្បែក
ត្រសក់ គឺជាគ្រឿងផ្សំដ៏ល្អបំផុត ដើម្បីព្យាបាលការរលាកស្បែក ជាពិសេស ដោយសារកម្តៅថ្ងៃ។ ត្រសក់ ជួយឲ្យស្បែកម៉ត់ និងពន្លឿនការជាសះស្បើយ។ ត្រសក់ អាចកាត់បន្ថយ ការឡើងកន្ទួលក្រហម នៅលើស្បែកបានផងដែរ។ ចូរដាក់ត្រសក់ នៅលើកន្លែងដែលមានបញ្ហា ហើយទុកមួយសន្ទុះ មុននឹងប្តូរថ្មីមួយទៀត។

ការពារជំងឺរលាកកោសិកា
ការរលាកកោសិកា ច្រើនតែកើតឡើងនៅលើស្បែកគូថ ដើមដៃ ពោះ និងកំភួនជើង។ វិធីសាស្ត្រការពារបញ្ហាស្បែកនេះ គឺការយកត្រសក់ ក្រឡុកជាមួយនឹងទឹកឃ្មុំ រួចយកទៅលើកន្លែងមានបញ្ហា។ ល្បាយនេះ អាចជួយធ្វើឲ្យស្បែកតឹងណែនល្អ។

ជួយឲ្យស្បែកភ្លឺរលោង
ត្រសក់ ក្រៅពីជួយបន្តឹងស្បែក វាក៏ធ្វើឲ្យស្បែកសថ្លា និងភ្លឺរលោងផងដែរ។ ចូរក្រឡុកលាយបញ្ចូលគ្នា រវាងត្រសក់ និងទឹកក្រូចឆ្មារ រួចយកទៅលាបនៅលើស្បែក។ ទុករយៈពេល ១០ នាទី ទើបលាងសម្អាតចេញ នោះអ្នកនឹងទទួលបានស្បែក គួរជាទីពេញចិត្ត។

កាត់បន្ថយស្នាម ឬចំណុចខ្មៅៗ នៅលើស្បែក
ត្រសក់ ជួយឲ្យស្បែកភ្លឺថ្លា ដោយកាត់បន្ថយស្នាម ឬចំណុចខ្មៅៗ ដែលកើតមាននៅលើស្បែករបស់អ្នក ជាពិសេស រង្វង់ជាំខ្មៅ នៅក្រោមត្របក់ភ្នែក។ ចូរចិតត្រសក់ពីរបីបន្ទះ រួចយកទៅបិទក្រោមត្របក់ភ្នែក នោះអ្នកនឹងទទួលបានលទ្ធផល គួរជាទីពេញចិត្ត។

កាត់បន្ថយភ្នែកឆ្មារ (ជាំខ្មៅ ដូចអត់បានគេង)
ត្រសក់ មានផ្ទុកជាតិ ascorbic acid ដែលអាចជួយកាត់បន្ថយ ការដក់ទឹក។ គ្រាន់តែការដាក់ត្រសក់ពីរបីចំណិត នៅក្រោមភ្នែក និងលើផ្ទៃមុខរបស់អ្នក ច្បាស់ណាស់ មុខអ្នកនឹងលែងសូវអស់កម្លាំងទៀតហើយ៕

ប្រភព៖ www.health.com.kh

 

  • ហេតុអីគេចូលចិត្តយក “ត្រសក់” មកថែរក្សា សម្រស់ម្លេះ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/02  Category:កំសាន្ត