ធ្វើដូចម្តេចទើប បុរសអាចបំបាត់ ក្បាលពោះបាន?

ធ្វើដូចម្តេចទើប បុរសអាចបំបាត់ ក្បាលពោះបាន?

មានការស្រាវជ្រាវ មួយបានបញ្ជាក់ថា បុរសដែលមានក្បាលពោះ គឺអាចមានគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សប្រុសដែលមាន ក្បាលពោះធំអាច ប្រឈមមុខនឹងជំងឺ លើសសម្ពាធឈាមខ្ពស់ ជាងបុរសដែលគ្មានក្បាលពោះដ៏ទៅ៨ដង ហើយក៏អាចមានជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត ដែលទាក់ទងនឹងបេះដូងដូចគ្នា។ ដូចនេះតើគួរតែធ្វើដូចម្តេច ទើបអាចបំបាត់ក្បាលពោះនោះបានទៅ?

ហាត់ប្រាណចំនួន៣០នាទីរាល់ថ្ងៃ
ប្រសិនជាអាចអ្នកត្រូវតែ ឡើងជណ្តើរជើងជំនួសជណ្តើរយន្ត ម្យ៉ាងទៀតនៅពេលដែលអ្នករងចាំមនុស្ស ប្រើទូរស័ព្ទ មើលកាសែត ឬពាក់ស្រោមជើង អ្នកគួរតែឈរ ដោយមិនត្រូវអង្គុយទេ ជាងនេះទៅទៀត នៅពេលដែលអ្នកឈរ អ្នកអាចឈរជំទើតជើងបាន វាក៏អាចជួយបំបាត់ក្បាលពោះអ្នកបានដែរ។

បរិភោគមួយថ្ងៃ៣ពេល
បើអ្នកចង់ស្រកក្បាលពោះ អ្នកត្រូវតែពិសារអាហារពេលព្រឹក និងថ្ងៃត្រង់ ព្រោះបើអ្នកមិនបរិភោគអាហារទាំង២ពេលនេះ អ្នកនឹងអាចពិសារកាន់តែច្រើននៅពេលយប់ ម្យ៉ាងទៀតអាហារដែលអ្នកពិសារត្រូវតែជ្រើសរើសអាហារដែលមានខ្លាញ់ទាប យកល្អអ្នកគួរតែទទួលទានបន្លែ និងផ្លែឈើច្រើនជាងអាហារផ្សេងៗ។

ដាក់ដបទឹកលើតុ
នៅពេលដែលអ្នកមានអារម្មណ៍ ចង់បរិភោគបង្អែម អ្នកគួរតែផឹកទឹកមួយកែវ នោះវានឹងធ្វើឲ្យអ្នកបាត់នូវអារម្មណ៍ចង់នោះហើយ ម្យ៉ាងទៀតអ្នកមិនត្រូវឲ្យសម្ពាធ អារម្មណ៍អ្នកអូសទាញអ្នកទៅពិសារអាហារជាច្រើននោះទេ ដោយនៅពេលដែលអ្នកមានអារម្មណ៍ស្មុគស្មាញ អ្នកអាចដើរចេញពីតុធ្វើការ ទៅកន្លែងផ្សេងដើម្បី លំហែអារម្មណ៍អ្នក នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយឡើងវិញហើយ។

មិនត្រូវបរិភោគបាយនៅក្រៅ
នៅពេលដែលអ្នកតែងតែ ពិសារបាយនៅខាងក្រៅ វានឹងធ្វើឲ្យក្បាលពោះអ្នកកាន់តែធំ ដោយសារតែវាមានអាស៊ីតខ្លាញ់ ខ្ពស់នៅក្នុងអាហារទាំងនោះ ដូចនេះអ្នកគួរតែបរិភោគ អាហារដែលខ្លួនចម្អិនទើបល្អ។

មិនត្រូវអង្គុយពិសារបាយដោយខ្លួនឯង
នៅពេលដែលអ្នកបរិភោគបាយជាមួយមិត្តរួមការងារ អ្នកនឹងមិនសូវពិសារច្រើននោះទេ ដោយសារតែអ្នកផ្តោតអារម្មណ៍ទៅលើពាក្យសម្តីរបស់ពួកគេ ដូចនេះអ្នកនឹងអាច ស្រកក្បាលពោះបាន ប៉ុន្តែប្រសិនជាអ្នកបរិភោគខ្លួនឯង អ្នកនឹងពិសារកាន់តែច្រើន ដោយសារគ្មានអ្នកជួយញ៉ាំអស់។

ផឹកស្រាតិច
ប្រសិនជាអ្នកចង់ផឹកស្រា អ្នកគួរតែលាយជាមួយទឹកក្រូច ទើបវាមិនងាយធ្វើឲ្យក្បាលពោះអ្នកកាន់តែធំទៅៗ៕

ប្រភព៖ www.health.com.kh