អ្នករាំរបស់ YG ឆ្លើយឆ្លង ជាមួយប្រិយមិត្ត ថា2NE1 នឹងត្រឡប់មក ជួបអ្នកគាំទ្រវិញ

កូរ៉េ៖ មួយរយៈចុងក្រោយ មានសារព័ត៌មាន មួយចំនួនចុះផ្សាយ ទាំងមន្ទិលសង្ស័យ ថាក្រុមចម្រៀង ដ៏ល្បីល្បាញ 2NE1 កំពុងស្ថិតក្នុង សភាព បែកបាក់ក្រុម ដែលធ្វើឲ្យអ្នកគាំទ្រ ជាច្រើនមានការខកចិត្ត ពេលបានលឺដំណឹងនេះ ប៉ុន្តែវាជាដំណឹងមិនពិត។

ព័ត៌មានពី Korea Times  បានឲ្យដឹងនៅ ថ្ងៃទី២ខែមីនាឆ្នាំ២០១៦នេះថា អ្នករាំម្នាក់របស់ផលិតកម្ម YG ឈ្មោះ Japollonia បានឆ្លើយឆ្លង Comment ជាមួយអ្នកគាំទ្រ ថាក្រុមចម្រៀង 2NE1 នឹងត្រឡប់មកជួប អ្នកគាំទ្ររបស់ខ្លួនវិញ នៅចុងឆ្នាំ២០១៦នេះ ដែលពាក្យឆ្លើយឆ្លង ពីអ្នករាំខាងលើ ធ្វើឲ្យ ប្រិយមិត្តរបស់ពួកគេ សប្បាយចិត្ត ក្នុងការទន្ទឹង់រង់ចាំIdols របស់ខ្លួន ។

កន្លងមកក្រុមចម្រៀងស្រី ដែលលេចធ្លោជាងគេ នៅកូរ៉េខាងត្បូង 2NE1ត្រូវបានសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រ មួយចំនួនគ្មានសង្ឈឹម ថានឹង ត្រឡប់មកវិញ ដោយសារតែ មេក្រុមតារាវ័យ ២៥ឆ្នាំCL កំពុងតែប្រឡូក ក្នុងវិស័យចម្រៀង នៅសហរដ្ឋអាមេរិក និងរឿងអាស្រូវមួយ ចំនួនកើត ឡើងលើសមាជិកក្រុម ៕