ចំណុចគួរចងចាំ ក្នុងការថែរក្សា សុខភាពស្បែក របស់អ្នក

ចំណុចគួរចងចាំ ក្នុងការថែរក្សា សុខភាពស្បែក របស់អ្នក

ត្រូវប្រើក្រែម ការពារកម្តៅថ្ងៃ នៅរាល់ពេលដែល អ្នកស្ថិតនៅក្រោម កម្ដៅថ្ងៃក្តៅខ្លាំង។ ហើយចំពោះការជ្រើសរើស ក្រែមការពារកម្តៅថ្ងៃនេះ ត្រូវជ្រើសរើសយក ប្រភេទផលិតផលណា ដែលត្រូវទៅនឹងសភាព ស្បែករបស់អ្នក។

មិនត្រូវនៅក្រោម កម្តៅថ្ងៃនៅចន្លោះពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៣រសៀល ឬនៅក្នុងរយៈពេលយូរនោះទេ ពីព្រោះនៅកំឡុងពេលនេះ កម្តៅព្រះអាទិត្យដែលមាន កម្រិតអតិបរមាធ្វើឲ្យ ស្បែករបស់អ្នកឡើងខ្មៅ ជាំឬអាចបណ្ដាលឲ្យខូចបាន។

ប្រសិនបើអ្នកត្រូវស្ថិតនៅ ក្រោមកម្ដៅថ្ងៃជាចាំបាច់នោះ អ្នកត្រូវពាក់អាវដៃវែង ពាក់មួកធំ និងវ៉ែនតាខ្មៅធំមួយផង ព្រោះការធ្វើបែបនេះអាចបញ្ចៀសខ្លួន អ្នកពីការប៉ះពាល់ ផ្ទាល់ទៅនឹង កាំរស្មីរបស់ព្រះអាទិត្យ បានយ៉ាងល្អ ។

ចៀសវាងការគេងសំដិលថ្ងៃ ជ្រុលហួសម៉ោង ដែលនាំឲ្យមានបញ្ហាដល់សុខភាពស្បែក ដូចដែលបានជម្រាបពីខាងដើម ព្រោះថាសម្ដៅថ្ងៃដែលល្អបំផុតនោះ គឺចាប់ពី ពេលព្រឹកព្រលឹម រហូតដល់ម៉ោង ៩ព្រឹកតែប៉ុណ្ណោះ ក្រៅពីនេះគឺសុទ្ធតែមាបញ្ហាសម្រាប់ស្បែក។

មិនត្រូវចេញទៅក្រៅញឹកញាប់ ពេកនៅរដូវក្តៅនោះទេ បើអាចអ្នកគួរតែសម្រាក ឬធ្វើការតិចតួចនៅក្នុងផ្ទះបានហើយ។ ត្រូវសំអាតស្បែករបស់អ្នកឲ្យបានស្អាត ក្រោយពេលហែលទឹករួច។  អ្នកត្រូវចាំថា អាងទឹកសាធារណៈ សណ្ឋាគារ ឬក្លឹបកីឡា  ដែលអ្នកហែលលេង វាជាទីកន្លែងប្រមូលផ្ដុំទៅ ដោយមេរោគ ដែលអាចបំផ្លាញ សុខភាពស្បែករបស់អ្នកបានគ្រប់ពេល។

ចៀសវាងការបាញ់ទឹកអប់ទៅលើស្បែក របស់អ្នកនៅពេលដែលអ្នកនៅក្រោម កម្តៅថ្ងៃ។ ពិសេសគឺ សារធាតុ Psoralen ដែលមាននៅក្នុងទឹកអប់ អាចធ្វើឲ្យមានការប្រឡាក់ ទៅដល់ស្បែករបស់អ្នក នៅពេលដែលស្បែករបស់អ្នកប្រតិកម្មនឹងកម្តៅថ្ងៃ៕

ប្រភព៖ www.health.com.kh