អ្នកវិទ្យាសាស្ត្រ ព្រមានថា ការថើបបឺតមាត់ ម្តងចម្លង បាក់តេរី ៨០លាន

អ្នកវិទ្យាសាស្ត្រ ព្រមានថា ការថើបបឺតមាត់ ម្តងចម្លង បាក់តេរី ៨០លាន

ការថើបបឺតមាត់ ជាមួយដៃគូ របស់អ្នក គឺជាការចែករំលែកក្តី ស្រឡាញ់ រវាងគ្នានឹងគ្នា ប៉ុន្តែទន្ទឹមនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា អ្នកក៏ចែករំលែក បាក់តេរីរហូត ដល់ទៅ៨០ លាន ដែលរស់នៅក្នុង មាត់របស់អ្នកដែរ។
   
ការសិក្សាស្រាវជ្រាវមួយ បង្ហាញថា នៅពេលដៃគូថើបបឺតមាត់ គ្នាយ៉ាងហោចណាស់ ១០ វិនាទីចំនួន ៩ដងក្នុងមួយថ្ងៃ បាក់តេរីដែលរស់នៅ ក្នុងទឹកមាត់របស់ពួកគេនឹង ស្រដៀងគ្នា ដោយសារតែការចម្លងពី មាត់មួយទៅ មាត់មួយ ។
      
ចំណែកឯការសិក្សាផ្សេងទៀត បានរកឃើញថា ក្នុងខ្លួនមនុស្សម្នាក់ មានបាក់តេរី ចន្លោះពី ១០០ ទៅ ២០០ ប្រភេទរស់នៅក្នុងមាត់របស់ពួកគេ ប៉ុន្តែភាគច្រើននៃបាក់តេរី ទាំងនោះមិន បង្កគ្រោះថ្នាក់ទេ វាមានតែជួយការ ពារយើងពីជំងឺឆ្លងផ្សេងៗ ។ ការសិក្សា នេះបានបញ្ជាក់ទៀតថា ការថើបបឺត មាត់គ្នាជួយបង្កើនភាពស៊ាំនឹងបាក់តេរី ៕ 

ប្រភព៖ www.health.com.kh