ចង់​លេង​ហ្វេសប៊ុក​បណ្ដើរ​ មើល​យូធូប​បណ្ដើរ​មាន​អី​យ៉ាប់

​​​​​​​​​​​ការ​កម្សាន្ត​អារម្មណ៍​តាម​រយៈ​​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​តែ​មួយ​មុខ​នៅ​​មិន​គ្រប់​គ្រាន់​ឡើយ​ ពោល​បើ​បាន​ទស្សនា​វីដេអូ​លើ​​ប្រព័ន្ធ​យូធូប​មួយ​ទៀត​គឺ​កាន់​តែ​អេម។

 

ចង់​លេង​ហ្វេសប៊ុក​បណ្ដើរ​ មើល​យូធូប​បណ្ដើរ​មាន​អី​យ៉ាប់

 

ជា​មួយ​នឹង​ Extension ពិសេស​មួយ​ឈ្មោះ​ Picture in Picture Viewer នឹង​អាច​ឲ្យ​​អ្នក​លេង​ហ្វេសប៊ុក​បណ្ដើរ​ ​ព្រម​ទាំង​មើល​យូធូប​បណ្ដើរ​បាន​ដោយ​ងាយ។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ដំណើរ​ការ​នៃ​ការ​ដំឡើង​ Extension Picture in Picture Viewer ដែល​ប្រើ​លើ​ Browser Chrome៖

 

១. ចុច​លើ​តំណ​ភ្ជាប់​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទីតាំង​ទាញ​យក​ Extension បន្ទាប់​មក​ចុច​លើ​ ADD TO CHROME ដើម្បី​បញ្ចូល​​វា​ទៅ​ក្នុង​ Browser

 

ចង់​លេង​ហ្វេសប៊ុក​បណ្ដើរ​ មើល​យូធូប​បណ្ដើរ​មាន​អី​យ៉ាប់

 

 

២. ក្រោយ​ពី​បញ្ចូល​រួច​ចូល​ទៅ​កាន់​ chrome://flags/#enable-panels ដើម្បី​​ Enable Panel ដោយ​ចុច​លើ​ពាក្យ​ “Enable” ត្រង់​ ជួរ​ Enable Panels ដែល​មាន​​ហាយឡាយ​អក្សរ​ពណ៌​លឿង

 

ចង់​លេង​ហ្វេសប៊ុក​បណ្ដើរ​ មើល​យូធូប​បណ្ដើរ​មាន​អី​យ៉ាប់

 

៣. ក្រោយ​ពី​ Enable រួច​ចុច​លើ​ “RELAUNCH NOW” ខាង​ក្រោម​ដើម្បី​ Restart Browser​

 

ចង់​លេង​ហ្វេសប៊ុក​បណ្ដើរ​ មើល​យូធូប​បណ្ដើរ​មាន​អី​យ៉ាប់

 

៤. នៅ​ពេល​ Browser បើក​ឡើង​វិញ​ចូល​ទៅ​កាន់​វិបសាយ​ YouTube ដើម្បី​រើស​បទ​ចម្រៀង​ណា​ដែល​អ្នក​ចង់​ស្ដាប់​ បន្ទាប់​មក​ទៀត​ចុច​លើ​ Icon របស់​ Extension Picture in Picture Viewer ដែល​នៅ​ផ្នែក​ខាង​ស្ដាំ​ខាង​លើ​នោះ​ផ្ទាំង​បទ​ចម្រៀង​នឹង​លោត​ដាច់​ចេញ​ Browser។ បន្ទាប់​មក​ចុច​លើ​សញ្ញា​ Play ដើម្បី​ចាក់​ចម្រៀង​ នោះ​ជា​ការ​រួច​រាល់។

 

ចង់​លេង​ហ្វេសប៊ុក​បណ្ដើរ​ មើល​យូធូប​បណ្ដើរ​មាន​អី​យ៉ាប់

​​​​

បញ្ជាក់​ថា​ក្រៅ​ពី​អាច​ប្រើ​សម្រាប់​ចាក់​វីដេអូ​​ YouTube អ្នក​ក៏​អាច​ប្រើ​វា​សម្រាប់​បើក​វិបសាយ​ដទៃ​ទៀត​ ដោយ​ដំបូង​ត្រូវ​ចូល​ទៅ​កាន់​វិបសាយ​ដែល​ចង់​បើក​ រួច​ចុច​លើ ​Icon របស់​ Extension៕

​​​​​ចុច​អាន៖ បើ​ដឹង​​​គន្លឹះ​​ទាំង​នេះ ប្រើ​តែ​ទូរសព្ទ​ក៏​អាច​ថត​ទិដ្ឋភាព​ថ្ងៃ​លិច​បាន​យ៉ាង​ស្អាត​ដែរ​

 

ដោយ៖ ហៃ​ សុខ​ហេង