ផ្កាយ​៤​ ប៉េង​ ប៉ាត់​ ស្វាមី​ជំទាវ​ផ្កាយ​៤​ ម៉ែ​ន​ សំ​អន​ ទទួលមរណភាព​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប៉េង​ ប៉ាត់​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០០៥៥​ បច្ចុប្បន្ន​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣(​សមាជិក​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ អធិការកិច្ច​ និង​មុខងារសាធារណៈ​នៃ​ព្រឹទ្ធសភា​)​ និង​ត្រូវជា​ស្វាមី​លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០១១៧៩​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​ ដោយ​រោគាពាធ​ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ។​

​តាម​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​សព​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉េង​ ប៉ាត់​ តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ជាតិ​នៅ​ភូមិ​គ្រឹះ​លេខ​៣​ ផ្លូវ​សម្តេច​ចក្រី​ ញឹក​ ជូ​ឡុ​ង​ (​ផ្លូវ​លេខ​៤៦៦)​ ខាងជើង​ជាប់​របង​ក្រសួងមហាផ្ទៃ​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​ ពិធី​ដង្ហែ​សព​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​សៅរ៍​ ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៦​ ឆ្ពោះទៅ​កាន់​ឈាបនដ្ឋាន​នៅ​ទីលាន​មុខ​វត្ត​បុ​ទុម​វ​ត្តី​ ។​

​ឯកឧត្តម​ ប៉េង​ ប៉ាត់​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០០៥៥​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៩/១០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០០៩​ និង​បាន​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ ទទួល​បន្ទុក​ជា​សមាជិក​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ អធិការកិច្ច​ និង​មុខងារសាធារណៈ​ នៃ​ព្រឹទ្ធសភា​ ៕​

ផ្កាយ​៤​ ប៉េង​ ប៉ាត់​ ស្វាមី​ជំទាវ​ផ្កាយ​៤​ ម៉ែ​ន​ សំ​អន​ ទទួលមរណភាព​ ផ្កាយ​៤​ ប៉េង​ ប៉ាត់​ ស្វាមី​ជំទាវ​ផ្កាយ​៤​ ម៉ែ​ន​ សំ​អន​ ទទួលមរណភាព​ ផ្កាយ​៤​ ប៉េង​ ប៉ាត់​ ស្វាមី​ជំទាវ​ផ្កាយ​៤​ ម៉ែ​ន​ សំ​អន​ ទទួលមរណភាព​

Related