Huawei សម្ពោធ​ Tablet ថ្មី Matebook ក្នុង​​ពិព័រណ៍ WMC 2016

ក្រុមហ៊ុន Huawei  បាន​សម្ពោធ tablet ថ្មី​ Huawei Matebook ដែល​ជា​ឧបករណ៍​២​រួម​គ្នា​តែ​មួយ ​ជា Tablet ផង ជា​កំព្យូទ័រ​ផង ​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ជា​អ្នក​ប្រកប​មុខរបរ​ជំនួញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ ក្នុង​សន្និសីទ​ទូរសព្ទ​ពិភពលោក WMC 2016។

 

Matebook ជា​ឧបករណ៍​មាន​មុខងារ​មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន ​ងាយ​ស្រួល​ដាក់​តាម​ខ្លួន មាន​ប្រសិទ្ធិភាពសម្រាប់​ការងារ និង​លេង​កម្សាន្ត​​។

 

Huawei សម្ពោធ​ Tablet ថ្មី Matebook ក្នុង​​ពិព័រណ៍ WMC 2016

លោក Richard Yu អគ្គនាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បាន​ថ្លែងថា “​ជាមួយ​នឹង tablet នេះ Huawei កំពុង​តែ​បង្ហាញ​សក្តានុពល​​នៃ​ការ​រចនា និង​គុណភាព​នៃ​ការ​ផលិត​ ដោយ​នាំ​យក​នូវ​ផលិតផល​ដែល​រចនា​ឡើង​យ៉ាង​ប្រណីត​ទៅ​កាន់​ទីផ្សារ​ ដែល tablet នេះ​ផ្តល់​នូវ​មុខមាត់​ថ្មី​ដល់​ការ​ធ្វើ​ជំនួញ ហើយ​ដែល​អាច​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​បាន​ស្ទើរ​គ្រប់​កាលៈទេសៈ​”។

 

លោក​បន្ត​ទៀត​ថា “Huawei បាន​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​នាំ​យក​បទពិសោធន៍​នៃ​ភាព​ឥត​ខ្ចោះ ដើម្បី​រចនា​ឡើង​ផលិតផល​ឧបករណ៍​ចល័ត​ដែល​ទាំង​គុណភាព និង​ការ​រចនា ​ល្អ​ដាច់​គេ​សម្រាប់​បម្រើ​ទីផ្សារ​អតិថិជន​ប្រកប​មុខ​ជំនួញ​”។

 

Huawei សម្ពោធ​ Tablet ថ្មី Matebook ក្នុង​​ពិព័រណ៍ WMC 2016

 

កម្រាស់​ស្តើង​អស្ចារ្យ – Tablet ដ៏​ថ្មី​សន្លាង​ជាមួយ​នឹង​ការ​រចនា​ទំនើប​ទាន់​សម័យ​

ជាមួយ​នឹង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​មុខងារ​ទូរស័ព្ទ​ចល័ត​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​មុខងារ​កម្មវិធី​ដ៏​សម្បូរ​របស់​កុំព្យូទ័រ laptop នោះ Matebook ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​ភាព​ទាក់ទាញ​មិន​អាច​ប្រកែក​បាន​។ រចនា​ឡើង​ជាមួយ​កម្រាស់​ដ៏​ស្តើង និង​រលោង​ចែង​ចាំង tablet នេះ​ត្រូវ​បាន​បំពាក់​ដោយ​តួ​អាលុយមីញ៉ូម​គុណភាព​ខ្ពស់​ដែល​ផ្តល់​នូវ​ភាព​ប្រណីត និង​ទាន់សម័យ។ កម្រាស់​ដ៏​ស្តើង និង​ទម្ងន់​ដ៏​ស្រាល​ត្រឹម​តែ ៦៤០ ក្រាម ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ងាយ​ស្រួល​ដាក់​តាម​ខ្លួន​។

 

ស្រោម​ក្តារ​ចុច ក្តារ​ចុច និង Touchpad –  ទាន់​សម័យ និង​ងាយស្រួល​ប្រើប្រាស់

​ស្រោម​ក្តារ​ចុច​របស់ Huawei Matebook ត្រូវ​បាន​រចនា​ឡើង​ដើម្បីងាយស្រួល​ប្រើប្រាស់ ដែល​ស្បែក PU ដ៏​ស្រទន់​នោះ​គឺ​ស៊ី​គ្នា​បំផុត​ទៅ​នឹង​ការ​ប្រើប្រាស់​មុខងារ​ដ៏​សម្បូរ​លើ​ឧបករណ៍​នេះ​។ ស្រោម​ក្តារ​ចុច​នេះ​ មាន​ភាព​រឹងមាំ​ អាយុកាល​ប្រើប្រាស់​ធន់​ជាប់​បាន​យូរ​​។ វា​មាន​កម្រាស់​ត្រឹម​តែ ១,៥​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​ជា​មួយ​បន្ទះ​តួ​អក្សរ​ដាច់​ៗ​ពី​គ្នា ធ្វើ​ឲ្យ​បរិវេណ​លើ​ក្តា​រចុច​ទូលាយ​បញ្ចៀស​​ការ​រាល​ដៃ​វាយ​ខុស​តួអក្សរ។

 

អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក – ភាព​ភ្លឺ​ច្បាស់ និង​ឆ្លាត​វៃ​នឹក​ស្មាន​មិន​ដល់​

អេក្រង់ touch screen ប្រភេទ IPS ទំហំ ១២ អ៊ី​ញ ដែល​អាច​ប្រើ​បាន​ច្រើន​បែប​ផែន​របស់ Matebook ត្រូវ​បាន​បំពាក់​បន្ថែម​ជាមួយ​នឹង​ស៊ុម​ដ៏​ស្តើង​បំផុត ហើយ​ផ្ទៃ​អេក្រង់​មិន​ជ្រៅ​ចុះ​ទៅ​ក្នុង​នោះ​ទេ គឺ​ស្ថិត​មក​លើ ៨៤%​។ អេក្រង់​របស់ Matebook មាន Resolution 2160×1440 និង​មាន​មុំ 160​ ដឺក្រេ​ពេញ​ភ្នែក​​។

 

Huawei សម្ពោធ​ Tablet ថ្មី Matebook ក្នុង​​ពិព័រណ៍ WMC 2016

 

​ថ្ម​កាន់​បាន​យូរ – រចនា​ឡើង​សម្រាប់​ការ​ប្រើប្រាស់​គ្រប់ពេលវេលា​

Matebook មាន​​ថ្ម​ប្រភេទ Lithium ​កម្រិត​ថាមពល​ថ្ម​ដល់​ទៅ ៣៣,៧ វ៉ាត់​ម៉ោង និង​អាច​ដំណើរការ​បាន​ ៩ ម៉ោង​សម្រាប់​ការ​ប្រើប្រាស់​បែប​ការងារ​ ៩​ម៉ោង​ជាប់ៗ​គ្នា​សម្រាប់​ការ​ប្រើ​អ៊ីនធឺណិត និង ២៩ ម៉ោង​សម្រាប់​ការ​ចាក់​តន្ត្រី​។

 

ប្រសិទ្ធិភាព​នៃ​សមត្ថភាព និង​ភាព​ឆា្ល​តវៃ – រចនា​ឡើង​ដើម្បី​មុខងារ​កម្មវិធី​ច្រើន​សម្បូរបែប​

Matebook ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 និង​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​របស់ Intel ស៊េរី​ M Core ដែល​ផ្តល់​នូវ​ល្បឿន​លឿន និង​មុខងារ​កម្មវិធី​សម្រាប់​មុខ​ជំនួញ​យ៉ាងច្រើន រួម​ទាំង​កម្មវិធី Microsoft Office ដែល​អ្នក​អាច​ប្រើ​បាន​គ្រប់ពេល​។ ឧបករណ៍​នេះ​អាច​មាន​ RAM រហូត​ដល់​ទៅ​ 8GB ប្រភេទ LPDDR3 និង​ទំហំ​ផ្ទុក​ប្រភេទ SSD រហូត​ដល់​ទៅ 512GB​។ ដោយ​ប្រើប្រាស់​ឧបករណ៍​គុណភាព​ខ្ពស់ និង​ល្បឿន​លឿន Huawei បាន​រចនា Matebook ឡើង​ដោយ​គ្មាន​កង្ហារ​ជំនួយ​នោះទេ ដែល​ធ្វើ​ឲ្យ tablet នេះ​អាច​ដំណើរ​ការ​ដោយ​គ្មាន​សំឡេង​រំខាន​នៅ​ពេល​ប្រើប្រាស់​។

 

 

MatePen – លើស​ពី​ប៊ិច Stylus ធម្មតា​

ប៊ិច Stylus ធម្មតា​អាច​ប្រើ​បាន​ត្រឹម​តែ​សរសេរ​កំណត់ត្រា​ តែ​ប៊ិន Stylus MatePen របស់ Matebook មាន​​ប្រព័ន្ធ​រំញោច​ដល់​ទៅ ២០៤៨ កម្រិត ដែល​អាច​ចាប់​បាន​រាល់​ចលនា និង​ការ​គូស​វាស ឬ​ប្រើ​ប្រាស់​តាម​ដែល​អ្នក​ប្រើប្រាស់​ចង់​បាន​យ៉ាង​លឿន​បំផុត​ដូច​ផ្លេកបន្ទោរ​។

មុខងារ​ប៉ះ​ភ្លាម​ ដោះ​សោ​ភ្លាម​ដ៏​រហ័ស​ដំបូង​គេ​លើ​លោក​

Matebook ផ្តល់​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ជា​ទី​ទុក​ចិត្ត ​ខណៈ​ដែល​មុខងារ​ប្រើ​ក្រយៅដៃ​ មាន​ល្បឿន​លឿន ដែល​មាន​ប្រព័ន្ធ​រំញោច ៣៦០​ដឺក្រេ ធ្វើ​ឲ្យ​ការ​ស្កេន​ក្រយៅដៃ​អ្នក​រហ័ស​ជា​ទី​បំផុត​។ ប៉ះ sensor ភ្លាម ដោះ​សោ​អេក្រង់​ភ្លែត។

 

Matebook នឹង​មក​ដល់​ទីផ្សារ​អាស៊ី​អ៊ឺរ៉ុប និង​អាមេរិក​ខាង​ជើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដោយ​មាន ជម្រើស​ពណ៌​ពីរ គឺ​ប្រផេះ និង​មាស​។ ឯ​តម្លៃ​ចាប់​ផ្ដើម​ពី ៦៩៩ ដុល្លារ

 

Huawei សម្ពោធ​ Tablet ថ្មី Matebook ក្នុង​​ពិព័រណ៍ WMC 2016

 

​ពាន​រង្វាន់​ពី WMC 2016

Huawei Matebook បាន​ទទួល​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បណ្តា​អ្នក​និពន្ធ​ និង​សារព័ត៌មាន​ល្បីៗ​នៅ​លើ​ពិភពលោក និង​ចាត់​ទុក​ថា Matebook ជា “Tablet ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​” ដោយ​អះអាង​ថា វា​មាន​អេក្រង់​ល្អ អស្ចារ្យ ថាមពល​ថ្ម​ល្អ​ឥត​ខ្ចោះ ការ​រចនា​ល្អ​ឯក​ កម្មវិធី ស្កេន​ក្រយៅដៃ​ល្បឿន​លឿន ព្រម​ទាំង​ទទួល​ពាន​រង្វាន់​ចំនួន​១៣​ក្នុង​ពិព័ណ៌រ។

 

សម្រាប់​ព័ត៌មាន​ បន្ថែម​សូម​ចូល​ទៅ​កាន់ www.consumer.huawei.com/kh និង Facebook: Huawei Mobile Cambodia ៕

 

Huawei សម្ពោធ​ Tablet ថ្មី Matebook ក្នុង​​ពិព័រណ៍ WMC 2016

 

អត្ថបទ៖ ពាណិជ្ជកម្ម​