បើករថយន្ត​គេច​ពី​សត្វ​ក្របី ក្រឡាប់​របួស​ធ្ង​ន មធ្យម​និង​ស្រាល​៥​នាក់​

ព្រះសីហនុ: យ៉ាងហោចណាស់ ស្ត្រី​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ និង​ប្រុស​ស្រី​៣​នាក់​ផ្សេងទៀត បានរងរបួស​ម​ធ្ត​ម​និង​ស្រាល ក្នុង​គ្រោះថ្នាក់​​បើករថយន្ត​គេច​សត្វ​ក្របី ដើរ​ឆ្លងផ្លូវបណ្តាល​ឲ្យ​ក្រឡាប រថយន្ត​បោក​ផ្ទប់​និង​ដើម​អាកាស្យា ។​

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​២ ខែមីនា​ឆ្នាំ​២០១៦​នេះ​នៅលើផ្លូវជាតិ​លេខ​៤ ដល់​ចំណុច​ហួស​ព្រលានយន្តហោះ​​កងកេង ឃុំ​រាម ស្រុកព្រៃនប់ ។​

​ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៥ នាក់​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ​។ ព្រោះក្រោយពី​កើតហេតុ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរ​​ពេទ្យ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ត ឡិច​ស៊ី​ស មី​នី ១​គ្រឿង​ជិះ​គ្នា​៥​នាក់បានបើក​យ៉ាង​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​វាក់​និង​សត្វ​ក្របីដើរ​ឆ្លងថ្នល់ ហើយ​អ្នកបើកបរ​បានគេច ពី​សត្វ​ក្របី​នោះ​បណ្តាល​ឲ្យ​ជ្រុល​ចង្កូតក្រឡាប់​រថយន្ត បោក​​ផ្ទប់​និង​ដើម​អាកាស្យា​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ និងមធ្យម​និង​ស្រាល​សរុប​៥​នាក់​ក្នុងពេល​ធ្វើដំណើរ​ចេញពី​ក្រុងព្រះសីហនុ​​ទៅ​រាជធានី​ភ្នំពេញ​។​

​ប្រភពពី​ក្រុម​ញាតិមិត្ត​ជនរងគ្រោះ​ឲ្យ​ដឹងថា​ស្ត្រី​២​នាក់​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនចេញពី​គ្លីនិក​សេ​តេ​យកទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដ៍ដែល​នេះហើយជនរងគ្រោះ​ទាំង​៥​នាក់​គឺជា​អ្នកធ្វើការ​នៅ​សណ្ឋាគារ​ខ្សាច់មាសក្រុងព្រះសីហនុ​៕​