ឃាត់ខ្លួន​មនុស្ស​៤​នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​

​សៀមរាប: ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក ប្រាសាទបាគង បានចេញ​ប្រតិបត្តិការ បង្ក្រាប​ការ ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ហើយ​សំរេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​និង​បាន​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ ស្ថិត នៅ​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​សមត្ថកិច្ច​បាន​អះអាង ថា ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ពុំបាន​រកឃើញ​គ្រឿងញៀន​នៅក្នុង​ខ្លួន​ទេ ប៉ុន្តែ​មនុស្ស​៤​នាក់ ដែល​ត្រូ​ឃាត់ខ្លួន​នោះ មាន​ផ្ទុក​សារធាតុ​ញៀន​។​

​លោក អ៊ុំ សា​អាត ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត សៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤ សមត្ថកិច្ច​របស់លោក​មិនបាន​កសាង​សុំ​ណុំ​រឿង​ប​ញ្ជូ ន​ទៅ​តុលាការ​ទេ គឺ​ពួកគេ​និង​បញ្ជូន​ទៅកាន់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន របស់​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៩​នេះ ព្រោះថា​ពួកគេ​បាន​ផ្ទុក​នៅ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។​

​លោក អ៊ុំ សា​អាត បាន​បញ្ជាក់ថា ជន​ទាំង​៤​ដែល​ផ្ទុក​សារធាតុ​ញៀន ហើយ បញ្ជូនទៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​នោះ គឺ​ទី​១​ឈ្មោះ ភឹម សុវណ្ណ ហៅ​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មានមុខរ​បរជា​កម្ម​ក​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​, ទី​២ ឈ្មោះ ស្វាយ សំបូរ ហៅ​ព្រឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខរ​បរជា​កម្ម​ក​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​, ទី​៣ ឈ្មោះ ទាវ សុ​រិ​អះ​ណាន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ក​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​, ទី​៤​ឈ្មោះ មួន ផានិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មានមុខរ​បរជា​កម្ម​ក​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​៕

ឃាត់ខ្លួន​មនុស្ស​៤​នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​
​រូបភាពៈ ជនសង្ស័យ​ទាំង​៤​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​