បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុងព្រៃ ដោយ​ខឹង​សង្សារ​សុំ​បែក​

ឧ​ត្ត​រ​មានជ័យ: បុរស​ម្នាក់​បាន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន នៅក្នុង​ព្រៃ​អស់​រយៈពេល​៤​ថ្ងៃ​ទើប​រក​សាកសព ឃើញ​ព្យួរ​នឹង​ដើមឈើ​មួយកន្លែង ស្ថិតនៅ​ក្នុងព្រៃ​ដាច់​ពី​គេឯង​មួយ​។ សព​បុរស​នេះ​ត្រូវបាន​គេ​ប្រទះឃើញ នៅ​ម៉ោង​៩.៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ភូមិ​ទួលប្រាសាទ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​អត្តឃាត​ជន​រូបនេះ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន អះអាងថា គេ​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ដោយសារ​សង្សារ​របស់​គេ​សុំ​បែក​។
​បុរស​ដែល​ចងក​សម្លាប់ខ្លួន​នោះ គេ​ស្គាល់​ថា​ឈ្មោះ ស៊ន់ សឿន អាយុ​៣០​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់​ចំការ​ម្រេច​របស់ លោក​ស្រ៊ន ម៉េង ស្ថិតនៅ ភូមិ​ទួលប្រាសាទ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​លោក ហើ​ន សំបោ​ន មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ដែល​ដឹកនាំ​កម្លាំង ទៅពិនិត្យ​សាកសព​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ខឹង​មិត្តស្រី​របស់ខ្លួន (​ដែល​មិនបាន​បញ្ជាក់​ឈ្មោះ​) សុំ​បែក ទើប​ជន​នោះ​គិត​ខ្លី បានរ​ត់ទៅ​ចងក​នៅ​នឹង​ដើម​កកោះ ដោយ​យក​ខ្សែ​អង្រឹង​ទៅ​ចង​នៅ​កម្ពស់​៤​ម៉ែត្រ ទម្លាក់ខ្លួន​មកក្រោម​។

​សមត្ថកិច្ច​ខាងលើ​បាន​បញ្ជាក់ថា សាកសព​អាច​នឹង​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ​មកម្ល៉េះ ដោយ​សាកសព​ដែល​ប្រទះឃើញ​នោះបាន​ហើម ហើយ​ធុំ​ក្លិនស្អុយ ស្ទើរ​មើល​មិន​ស្គាល់​ទៅ ហើយ​។

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា សាកសព​ដែល​រកឃើញ​នេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួ សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ​ដែរ នៅក្នុង​ថ្ងៃ​រកឃើញ​។ គេ​គ្រប់គ្នា​បាន​និយាយ​ដែរ ថា​ជន​នោះ​បានគិត​ខ្លី មិន​ខុសពី​ពាក្យចាស់​ថា ប្រុស​ពេញ​ដី ស្រី​ពេញ​នគរ បើ​គេ​មិន​ស្រលាញ់​យើង យើង​អាច​រក​ថ្មី​បាន​៕

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុងព្រៃ ដោយ​ខឹង​សង្សារ​សុំ​បែក​

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុងព្រៃ ដោយ​ខឹង​សង្សារ​សុំ​បែក​
​រូបភាព​៖​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុងព្រៃ ដោយ​ខឹង​សង្សារ​សុំ​បែក​