រថយន្ត​លុច​ស៊ី​ស RX300 គេច​ក្របី​បុក​គល់ឈើ​មនុស្ស​៦​នាក់​របួសធ្ងន់​ស្រាល ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: រថយន្ត​១​គ្រឿង​ម៉ាក់​លុច​ស៊ី​ស RX300 បានគេច​ពីស​ត្វ​ក្របី​១​ក្បាល​ដើរ​ឆ្លង​ផ្លូវថ្នល់ ហើយ​រថយន្ត​នោះ​ក៏​ធ្លាក់​ពី​ថ្នល់ ទៅបុក​គល់ឈើ បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​៦​នាក់​រងរបួស​ធ្ងន់​ស្រាល ហេតុ​ការ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៦ នៅតាម​ប​ណ្តោ​ល​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បានអោយដឹងថា ពួកគាត់​បានឃើញ​រថ​យន្ត​លុច​ស៊ី​ស​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លាក់លេខ ភ្នំពេញ 2L-2377 ធ្វើដំណើរ​ចេញពី​ក្រុងព្រះសីហនុ សំដៅ​ភ្នំពេញ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ស្រាប់​ដល់​ផ្លូវ​កោង ក៏មាន​សត្វ​ក្របី​១​ក្បាល​ដើរ​ឆ្លងថ្នល​កាត់​ពីមុខ​រថយន្ត ហើយ​រថយន្ត​នោះ​ក៏​គេច​ពី​សត្វ​ក្របី​ធ្លាក់​ថ្នល​ទៅបុក​គល់ឈើ និង​ឃើញ​មាន​មនុស្ស​ប្រុស​៣​នាក់ ព្រមទាំង​មន​ស្ស​ស្រី​៣​នាក់​លូន​ចេញពី​ក្នុង​រថយន្ត​ស្រែកហៅ​គេ​ជួយ ហើយ​ប្រជាពលរដ្ឋ​ដែល​ជិត​កន្លែងកើតហេតុ​ក៏​ទៅ​ជួយសង្គ្រោះ​ហៅ​រថយន្ត​មន្ទីរពេទ្យ​អោយ​ដឹក​អ្នករបួស​ទៅ​ព្យាបាល​តែម្តង​។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះមក​ធ្វើ​វាស់វែង​រថយន្ត និង​តាមរក​ម្ចាស់​សត្វ​ក្របី​ដើម្បី អោយមក​ទទួលខុសត្រូវ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ ហើយ​រថយន្ត​ខូចខាត និង​ស្វ​ក្របី ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​ស្រុក​ព្រៃនប់ ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕