សប្បុរសជន​ជប៉ុន​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​សាលាបឋមសិក្សា​ជ​ន្លោ​ង ក្រុង​សៀមរាប​

​សៀមរាប:

លោក​ឧ​ញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ព្រះ​តេជគុណ Tsukada Muneo ជា​សប្បុរសជន​ជប៉ុន បាន​ចុះ​ពិនិត្យ​ទីតាំង​សំរាប់​កសាង​អគារសិក្សា​១​ខ្នង នៅក្នុង​សាលាបឋមសិក្សា​ជ​ន្លោ​ង ស្ថិតក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ ដែល​អគារសិក្សា​នេះ​គ្រោង​និង​សាងសង់​នៅពេល​ឆាប់ ៗ​ខាងមុខនេះ​។​

​លោក​ឧ​ញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ដោយសារតែ​ចំនួន​សិស្ស​ចេះ​កើនឡើង ដូច្នេះ​លោកគ្រូ អ្នកគ្រូ បាន​សំណូមពរ​អោយជួយ​កសាង​អគារ​បន្ថែមទៀត រូបលោក​ក៏បាន ស្នើរ​អោយ​សប្បុរសជន​ជប៉ុន​ជួយ​។ ពេលនេះ​សប្បុរសជន​ជប៉ុន​បាន​ចុះមក​ពិនិត្យ​ទីតាំង ដើម្បី​ជួយ​កសាង​អគារសិក្សារ​១​ខ្នង​ដល់​សាលាបឋមសិក្សា​ជ​ន្លោ​ង​។​

​លោក​ឧ​ញ៉ា សៀង ណាំ បានបញ្ជាក់​ទៀតថា ជា​រៀងរាល់ឆ្នាំ​ព្រះ​តេជគុណ Tsukada Muneo តែងតែ​មក​ខេត្តសៀមរាប រួម​ដំណើរ​ជាមួយ​រូបលោក ដើម្បី​ចុះ​ត្រួតពិនិត្យ​អគារ​សិ ក្សា​នៅតាម​បណ្តា​សាលារៀន​ក្នុង​ខេត្តសៀមរាប ហើយ​ជួយផ្តល់​ថវិការ​សាងសង់​និង​ជួស ជុល​អគារសិក្សា​តាម​សំណូមពរ​អោយជួយ​ពី​រូបលោក​។​

​នៅ​ថ្ងៃ​ដដែល​នោះ លោក​ឧ​ញ៉ា សៀង ណាំ និង​ព្រះ​តេជគុណ Tsukada Muneo បាន ចុះ​ពិនិត្យ​ការសាងសង់​អគារសិក្សា នៅ​អនុវិទ្យាល័យ​កែវ​ពណ៌ ស្ថិតក្នុង​ស្រុក​ពួក ខេត្ត សៀមរាប ដែល​អគារសិក្សា​នេះ​សាងសង់​បាន​៥០​ភាគរយ​ហើយ​។​

​លោក​ឧ​ញ៉ា សៀង ណាំ បាន​បញ្ជាក់ថា អគារសិក្សា​នេះ​ជា​អគារ​ទី​១៥​របស់​ព្រះ​តេជ គុណ Tsukada Muneo ដែល​បាន​ជួយ​ឧបត្ថម​សាងសង់​អគារសិក្សា​ជូន​ប្រជាពលរដ្ឋ​និង សិស្សានុសិស្ស​ទាំងអស់ នៅក្នុង​ខេត្តសៀមរាប​តាមរយៈ​រូបលោក ហើយ​អគារ​នេះដែរ​ជា អគារ​ទី​២​របស់​ព្រះ​តេជគុណ ដែល​ជួយ​ដល់​អនុវិទ្យាល័យ​កែវ​ពណ៌​នេះ​។​

​បន្ទាប់ពី​បាន​ពិនិត្យ​ការសាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​កែវ​ពណ៌​រួចហើយ លោក​ឧ​ញ៉ា សៀង ណាំ និង​ព្រះ​តេជគុណ Tsukada Muneo បាន​ចុះទៅពិនិត្យ​អគារសិក្សា នៅ​សាលាបឋមសិក្សា​ព្រៃទទឹង ស្ថិតក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប បន្តទៀត​ដែល ទីនោះ​ព្រះ​តេជគុណ Tsukada Muneo បាន​ជួយ​កសាង​អគារសិក្សា​១​ខ្នង​កាលពី​ឆ្នាំ​២០០៥ និង​បាន​ជួយ​ឧបត្ថម​ទោង សំរាប់​សិស្សានុសិស្ស​លេង​កំសាន្ត ដែល​ចំណាយ​ថវិការ​អស់ ១៣០០​ដុល្លារ​អាមេរិក ។​ក្នុងពេល​ត្រួតពិនិត្យ​នេះដែរ ព្រះ​តេជគុណ​បាន​ជួយ​ជួសជុល​ដំ បូល​អគារសិក្សា​និង​លាបថ្នាំ​ក្លោងទ្វារ​សាលា​ជាថ្មី​ឡើងវិញ​៕

សប្បុរសជន​ជប៉ុន​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​សាលាបឋមសិក្សា​ជ​ន្លោ​ង ក្រុង​សៀមរាប​

សប្បុរសជន​ជប៉ុន​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​សាលាបឋមសិក្សា​ជ​ន្លោ​ង ក្រុង​សៀមរាប​

សប្បុរសជន​ជប៉ុន​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​សាលាបឋមសិក្សា​ជ​ន្លោ​ង ក្រុង​សៀមរាប​

សប្បុរសជន​ជប៉ុន​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​សាលាបឋមសិក្សា​ជ​ន្លោ​ង ក្រុង​សៀមរាប​

សប្បុរសជន​ជប៉ុន​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​នៅ​សាលាបឋមសិក្សា​ជ​ន្លោ​ង ក្រុង​សៀមរាប​
​រូបភាពៈ លោក​ឧ​ញ៉ា សៀង ណាំ និង​សប្បុរសជន​ជប៉ុន បាន​ចុះ​ពិនិត្យ​ការកសាង​អគារសិក្សា នៅក្នុង​ក្រុង​សៀមរាប​