រថយន្ត​ស៊ីទែន​ប្រេង​បុក​ម៉ូតូ ស្លាប់​កុមារា​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់​

ពោធិ៍សាត់: កុមារា​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌ និង​យុវជន​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុងគ្រោះថ្នាក់​រវាង​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​បើក​បុក​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាស់​គ្នាពេញទំហឹង កាលពី​ម៉ោង ៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ នៅលើកំណាត់​ផ្លូវជាតិ​លេខ​៥៥ ស្ថិតក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។​

​នគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​របួសធ្ងន់​ឈ្មោះ រុំ គា ភេទ​ប្រុសអាយុ ១៧​ឆ្នាំ  និង​កុមារា​រួម​ដំណើរ​ឈ្មោះ ធី ណុង អាយុ ៦​ឆ្នាំ (​ស្លាប់​)ជនរងគ្រោះរស់នៅ​ភូមិ​.​ឃុំ​កើតហេតុ ។ ចំណែក​ខាង​រថយន្ត​បង្ក​មាន ប្រាក់ វុទ្ធី ភេទប្រុស អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​អង្គរ​ប្រាសាទ ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​បៃតង ពាក់​ស្លាកលេខ ភ្នំពេញ 3A-6889​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន PETRONAS  ធ្វើដំណើរក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូពេញទំហឹង​ខណៈ​កំពុងធ្វើដំណើ​បញ្ច្រាស់​​ទិស​គ្នា បណ្ដាល​ឲ្យ​កុមារា​ម្នាក់​បានស្លាប់​ភ្លាមៗ និង​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ ចំណែក​សាកសព​កុមារា​រងគ្រោះ បាន​ប្រ​​គល់​ឲ្យ​ទៅឪពុកម្តាយ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​។​ដោយឡែក​វត្ថុតាង​រក្សាទុក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​បន្ត​ការ​ដោះ​​ស្រាយ​តាម​នីតិវិធី ៕​

រថយន្ត​ស៊ីទែន​ប្រេង​បុក​ម៉ូតូ ស្លាប់​កុមារា​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់​

រថយន្ត​ស៊ីទែន​ប្រេង​បុក​ម៉ូតូ ស្លាប់​កុមារា​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់​