រដ្ឋាភិបាល​គ្រោង​រៀបចំ​ឲ្យ​ភ្ញៀវទេសចរ​អាច​ទិញ​សំបុត្រ​ទស្សនា​អង្គរ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត

​សៀមរាប​៖ ក្នុងនាម​ជា​ក្រសួង​អាណាព្យាបាល​ផ្នែក​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​ឲ្យ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ចំណូល​អង្គរ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ក្នុងន័យនេះ ចង់​សំដៅ​ទាំង​ការកត់ត្រា​សំបុត្រ ការលក់​សំបុត្រ បូកសរុប​ទឹកប្រាក់​ប្រចាំថ្ងៃ និង​ការផ្សព្វផ្សាយ​ពី​តំបន់​អង្គរ​ផង​នោះ ក៏ត្រូវ​ធ្វើតាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែរ​។

​ក្នុង​បំណង​គ្រប់គ្រង​ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ច្បាស់លាស់ រដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ប្រព័ន្ធ​អាយ​ធី ដើម្បី​ងាយស្រួល​ប្រើប្រាស់​។ រៀងរាល់ថ្ងៃ ចំណូល​ពី​ការលក់​សំបុត្រ នឹងត្រូវ​បង់​ចូលក្នុង​រតនាគារជាតិ ដោយ​មិន​ត្រូវដាក់​ឲ្យ​រប៉ាត់រប៉ាយ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មុននឹង​លោក​លើក​ពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ប្រព័ន្ធ​អាយ​ធី ក្នុងការ​គ្រប់គ្រង​ចំណូល​អង្គរ​ឲ្យ​មាន​ភាពច្បាស់លាស់​។ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស ក៏​អាច​ទិញ​សំបុត្រ​តាម Credit Card ឫ​Visa Card និង​ដឹង​ពី​ព័ត៌មាន​សង្ខេប មុននឹង​គេ​ធ្វើដំណើរ​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​ផង​។​

​ក្រៅពីនេះ តាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​លើ​ការលក់​សំបុត្រ​ចូល​អង្គរ ក៏ត្រូវ​មាន​វេ​ប​សាយ​ផ្ទាល់ខ្លួន​មួយ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ផងដែរ​។ វេ​ប​សាយ​នេះ នឹង​ជួយ​ឲ្យ​ស្ថាប័ន​មួយ​នេះ មានលទ្ធភាព​ផ្សព្វផ្សាយ​ពី​សេវា​របស់ខ្លួន​ឲ្យ​ទូលំទូលាយ ដល់​អតិថិជន​របស់​ខ្លួន​។​ល​។​

​ទាក់ទង​នឹង​បញ្ហា​នេះ សូម​ស្តាប់​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ នៅ​រសៀល​ថ្ងៃទី​១ មិនា ឆ្នាំ​២០១៦ ដូចតទៅ


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​