ក្រសួងការបរទេស កម្ពុជា បន្តអះអាងថាពលករខ្មែរ ៥នាក់ ដែលអាជ្ញាធរថៃ ចោទពីបទរំលោភ ស្រ្តីបារាំងគឺពិត

ភ្នំពេញ៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៦នេះ បានបន្តអះអាងថា លើស្រី្តទេសចរបារាំង ជាជនជាតិខ្មែរទាំងអស់ គ្មានជនជាតិបរទេសផ្សេងទៀតទេ។

ការថ្លែងអះអាងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី ២  មីនា បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា ករណីចាប់រំលោភ អ្នកទេសចរជនជាតិបារាំង មិនមែនមានតែជនជាតិខ្មែរ ជាអ្នកប្រព្រឹត្តទាំងអស់នោះទេ គឺមានជនជាតិ ឡាវ ភូមា និងខ្មែរជាដើម ។

លោក ខៀវ កាញារីទ្ធ បានសរសេថា "សូមបងប្អូនខ្មែរប្រុងប្រយ័ត្ន ! ប៉ូលិសថៃបាននិយាយទំលាក់ទោសថា រឿងរំលោភទេសចរបរទេស គឺជាអំពើប្រព្រឹត្តដោយ ពលករមកពីភូមា ឡាវ និង ខ្មែរ ។ តាមកាសែត Bangkok Post ថ្ងៃទី ១ មីនា ២០១៦" ។

លោក ជុំ សន្ទរី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា " តាមព័ត៌មានដែលស្ថានទូត ទទួលបានពីឯកអគ្គរាជទូត កម្ពុជា ប្រចាំ ទីក្រុងបាងកក ដែលបានចុះទៅជួប សម្ភាសន៍ផ្ទាល់ ជនជាប់ចោទទាំង៥នាក់ ហ្នឹងបានបញ្ជាក់ថា ពិតជាជនជាតិខ្មែរ ។អ្នកទាំង៥នាក់ដែលគេ ចង្អុលបង្ហាញគឺ ពិតជាជនជាតិខ្មែរ ដែលគេចោទប្រកាន់ណា! ដែលគេចាប់ខ្លួន ហ្នឹងណា"!

លោកបានបន្ថែមថា ក្រសួងការបរទេសកម្ពុជា បានរៀបចំមេធាវីការពារក្ដី ពេលឡើងតុលាការរួចរាល់ហើយ តែអាជ្ញាធរថៃមិនទាន់ បញ្ចប់ការស៊ើបអង្កេត និងបញ្ជូនជនជាប់ចោទ មកកាន់ តុលាការនោះទេ។

សូមបញ្ជាក់ថា សារព័ត៌មាន បាងកក ប៉ុស្តិ៍របស់ប្រទេសថៃ បានចុះផ្សាយ កាលពីថ្ងៃទី២៨ កុម្ភៈ ថា មានកម្មករ ទូកនេសាទ ជនជាតិខ្មែរ ៥នាក់ ត្រូវបានអាជ្ញាធរថៃ ចោទប្រកាន់ពី បទចាប់ រំលោភ អ្នកទេសចរជនជាតិ បារាំង ២នាក់ ហើយពួកគេក៏ត្រូវបាន ភាគីថៃចាប់ខ្លួនបានទាំងអស់៕

ក្រសួងការបរទេស កម្ពុជា បន្តអះអាងថាពលករខ្មែរ ៥នាក់ ដែលអាជ្ញាធរថៃ ចោទពីបទរំលោភ ស្រ្តីបារាំងគឺពិត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត