កាត់ទោសបុរស ជនជាតិកូរ៉េ ខាងជើង កាន់Passport កម្ពុជាម្នាក់ ពីបទនាំចេញវ៉ែនតា បច្ចេកវិទ្យា យោធា ទៅកាន់ប្រទេសចិន

បរទេស: បុរសជាជនជាតិ កូរ៉េខាងជើងម្នាក់ ត្រូវបានតុលាការ សហព័ន្ធរបស់អាមេរិក ចេញសាលដីការ ដាក់ទោសជាប់គុក ច្រើនជាង៣ឆ្នាំ ដោយជាប់ចោទ ពីបទប៉ុនប៉ងនាំចេញ វែនតា បច្ចេកវិទ្យា យោធាដែលមានសមត្ថភាព ក្នុងការមើលឃើញ ច្បាស់នៅពេលយប់ ទៅកាន់ប្រទេសចិន នេះបើយោងទៅតាម ប្រភពព័ត៍មាន មួយដែល ទទួលបានពី គេហទំព័រ របស់abcnews។

លោកSong II Kimដែលមានអាយុ ៤២ឆ្នាំ ត្រូវបានគេចាប់ខ្លួន បាននៅក្នុងទីក្រុង ហាវ៉ៃបន្ទាប់ពី ទីភ្នាក់ងារសន្តិសុខ មួយរបស់រដ្ឋUtah សហរដ្ឋអាមេរិក បានបង្កើតឲ្យមាន ប្រតិបត្តិការ តាម ចាប់ខ្លួនមួយដែល ប្រើរយះពេលអស់ជាច្រើនខែ។ព្រះរាជអជ្ញារបាន និយាយថាលោកKim បានចំណាយលុយ ប្រមារណ១៦០០០ដុល្លារ ក្នុងការប្រើប្រាស់ ភ្នាក់ងារសម្ងាត់មួយ ក្នុងការ វេចខ្ចប់វ៉ែនតា បច្ចេកវិទ្យា យោធា ចំនួន៣គូ និងត្រៀមនាំចេញ ទៅកាន់ប្រទេសចិន ដោយមិនមានលិខិតអនុញ្ញាតិ។តាមរបាយការណ៍ បានបញ្ជាក់ថាការស៊ើបអង្កេត បានចាប់ផ្តើមពី ត្រឹម ពេលដែលលោកKim ធ្លាប់បានប្រកាស តាមវេបសាយដ៏ល្បីមួយ ក្នុងការស្វែងរកទិញ នូវវ៉ែនតាទាំងនោះ។

មេធាវីចុងចោទបានបកស្រាយថា វ៉ែនតាពីរប្រភេទដែល លោកKim ប្រកាសចំណាយ ទឹកប្រាក់ ប្រមាណ២២០០០ដុល្លារ ដែលគ្រាន់តែជា វ៉ែនតា បច្ចេកវិទ្យាទំនើប ដែលនៅទីផ្សារ អ៊ិនធ័រណេត មានលក់គ្រប់ទីកន្លែង។បើទោះបីជាយ៉ាងណាក្តី ព្រះរាជអជ្ញាររបស់ តុលាការបានចោទ ថាវ៉ែនតា ទាំងពីរប្រភេទ ជាវ៉ែនតាដែលត្រូវ បានផលិតឡើងសម្រាប់ កងកម្លាំងយោធា អាមេរិកហើយវា តម្រូវឲ្យមានអជ្ញាប័ណ្ណ មុនពេលធ្វើការ នាំចេញទៅក្រៅប្រទេស។

គួររំលឹកដែរថាKim ដែលមានឈ្មោះKim Song II ដែលប្រើប្រាស់ លិខិតឆ្លងដែនកម្ពុជា និងស្នាក់នៅក្នុងប្រទេសចិន រូបនេះត្រូវបានទីភ្នាក់ងារ សម្ងាត់របស់ខ្លួន ប្រើប្រាស់ ទិដ្ឋាការនេះ ក្នុងការ ធ្វើដំណើរមកកាន់អាមេរិក៕