សាលាយោធាមួយ ក្នុងប្រទេសឥណ្ឌា តម្រូវឲ្យបេក្ខជន ស្លៀកតែលីអូ ដើម្បីបញ្ជាក់ចិត្តស្មោះ

ឥណ្ឌា៖ មនុស្សជាច្រើនកំពុង មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញរូបភាពមួយសន្លឹក ដែលបង្ហាញពីទិដ្ឋភាព នៃការចូលប្រឡង ធ្វើជាកងកម្លាំងយោធា របស់យុវជនក្នុងប្រទេសឥណ្ឌា​ ដែលមានវិន័យយ៉ាងតឹងតែង និងហាក់ដូចជាប្លែកមែនទែន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពមួយនេះ បានកើតឡើងនៅឯសាលាបង្វឹកយោធាមួយក្នុងតំបន់ Bihar ភាគខាងត្បូងប្រទេសឥណ្ឌា ដោយក្នុងនោះ យើងអាចមើលឃើញបាននូវបេក្ខជន ដែលត្រូវចូលមកប្រឡង ធ្វើជាកងកម្លាំងយោធាជាច្រើននាក់ តម្រូវឲ្យស្លៀកតែខោក្នុង និងអង្គុយផ្ទាល់ នៅលើដីទាំងកណ្តាលវាល ដើម្បីបំពេញការប្រឡងរបស់ពួកគេ ដោយស្ថិតនៅក្រោមការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នកត្រួតពិនិត្យ ។

បើតាមការដកស្រង់ចេញពីរបាយការណ៍ របស់កាសែត Indian Express បានឲ្យដឹងថា យ៉ាងហោចណាស់មាន មនុស្សជាង ១,០០០នាក់ បានមកចូលរួម ក្នុងការប្រឡងមួយនេះ ហើយសម្រាប់មូលហេតុសំខាន់ ដែលនាំឲ្យមាន ការដាក់កំណត់យ៉ាងតឹងតែងនោះ គឺដើម្បីការពារឲ្យបាន ១០០% សម្រាប់ការលួចបន្លំ ឬក៏លួចមើលឯកសារនានា ពីសំណាក់បេក្ខជនក្នុងអំឡុងពេលប្រឡង។

បេក្ខជនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា “នៅពេលដែលយើង ចូលមកដល់ក្នុង បរិវេណប្រឡង យើងក៏ត្រូវបានគេប្រាប់ ឲ្យដោះខោអាវចោលទាំងអស់ ទុកតែខោក្នុងមួយប៉ុណ្ណោះ ពេលនោះយើងគ្មាន ជម្រើសអ្វីផ្សេងឡើយ ក្រៅពីធ្វើតាម បើទោះបីជាវាហាក់ដូចជាចម្លែកបន្តិចក៏ដោយ”។

គូសបញ្ជាក់ផងដែរថា ជុំវិញករណីមួយនេះ ក៏បង្កើតឲ្យមានចម្ងល់ និងការចោទសួរជាច្រើនផងដែរ តែយ៉ាងណាមិញ ក៏មានមតិមួយចំនួន លើកឡើងថាវាជារឿងល្អ សម្រាប់ការប្រលង ថ្វីបើវាហាក់ដូចជា ចម្លែកជ្រុលបន្តិចមែន៕

សាលាយោធាមួយ ក្នុងប្រទេសឥណ្ឌា តម្រូវឲ្យបេក្ខជន ស្លៀកតែលីអូ ដើម្បីបញ្ជាក់ចិត្តស្មោះ
បេក្ខជនប្រឡងទាំងអស់ ត្រូវតែស្លៀកតែខោក្នុងប៉ុណ្ណោះ ដើម្បីចូលប្រឡង

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត