ស្តាប់​ការចែករំលែក​បទពិសោធ​របស់​សេដ្ឋី និង អ្នកជំនាញ​ល្បីៗ​

6 Videos

​ភ្នំពេញៈ​អ្នកជំនួញ​ដែល​ប្រកបទៅដោយ​បទពិសោធន៍​យ៉ាង​ជោគជ័យ​ថ្នាក់​សេដ្ឋី និង ជា​ជន​ល្បីឈ្មោះ​ចំនួន ៩ រូប​មកពី​បរទេស​កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ បានមក​ធ្វើការ​ចែករំលែក​ចំណេះដឹង និង អាថ៌កំបាំង​នានា​ដល់​បណ្តា​សហគ្រិន សិស្ស និស្សិត បណ្តា​ពលរដ្ឋ​កម្ពុជា​ដែល​ប្រាថ្នា​ចង់បាន​ជោគជ័យ​ក្នុង​ការប្រកប​ជំនួញ​របស់ខ្លួន​នា​ថ្ងៃ​អនាគត ។​

ស្តាប់​ការចែករំលែក​បទពិសោធ​របស់​សេដ្ឋី និង អ្នកជំនាញ​ល្បីៗ​

M88

ការចែករំលែក​បទពិសោធ​ន៍ និង ចំណេះដឹង​របស់​អ្នកជំនាញ​ល្បីៗ​ឈ្មោះ​មកពី​បរទេស​នេះ​ត្រូវបាន​គេ​រៀបចំឡើង​តាមរយៈ​អង្គសិក្ខាសាលា​នៅ​សណ្ឋាគារ​សាន់វ៉េ​ក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​សិស្ស​-​និស្សិត​និង អ្នកជំនួញ​កម្ពុជា​ប្រមា​ណ​ជាង ៣០០ នាក់​ចូលរួម​ទៀតផង ។​

ស្តាប់​ការចែករំលែក​បទពិសោធ​របស់​សេដ្ឋី និង អ្នកជំនាញ​ល្បីៗ​

ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​នៅក្នុង​ពិធី​នេះ​លោក នួន អក ដែលជា​សហគ្រិន​វ័យក្មេង​កម្ពុជា​ម្នាក់​បានឱ្យដឹងថា សិក្ខាសាលា​នាពេលនេះ​គឺ​បាន​ប្រមូលផ្តុំ​ដោយ​អ្នកមាន​ជំនាញ និង មាន​បទពិសោធ​ប្រកបទៅដោយ​ភាពជោគជ័យ​បំផុត​ដើម្បី​មក​ចូលរួម​ចែករំលែក​ដល់​បណ្តា​ពលរដ្ឋ​កម្ពុ​ជាមាន​ក្តី​សុបិន​ក្នុង​ការចង់​ក្លាយជា​អ្នក​ប្រកប​ជំនួញ​ដែល​អាច​ទទួល​ភាពជោគជ័យ​ក្នុង​មុខរបរ​របស់​ពួកគេ ។

ក្នុងនោះ​អ្នកជំនាញ​មកពី​បរទេស​ទាំងអស់​ពួកគាត់​នឹង​ផ្តល់ឱកាស​ឱ្យបាន​សិក្សា​ពី​រូបមន្ត យុទ្ធសាស្ត្រ ព្រមទាំង​អាថ៌កំបាំង​នៅក្នុង​ការវិនិយោគ​លើ​ការធ្វើ​អាជីវកម្ម និង ការអភិវឌ្ឍន៍​ខ្លួនឯង ។​ ជាមួយគ្នានេះ​លោ បាន​ចាត់ទុកថា នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន​ឡើយ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​អ្នក​ជំនា​​ញ​ដ៏​ល្បីល្បាញ​ឈ្មោះ​ពី​បរទេស​មក​ចូលរួម​ចែករំលែក​បទពិសោធ​ដល់​ពលរដ្ឋ​កម្ពុជា ហើយ​នេះ​ក៏​អាច​ចាត់ទុក​ បាន​ថា​ជាការ​ជួយ​ស្រាយ​នូវ​គន្លឹះ​ដ៏​ពិសេសៗ​ដែល​កន្លងមក​យើង​រក​នឹកស្មាន​មិន​ដល់​ត្រូវបាន​ក្រុម​ជំនាញ​បរទេស​ទាំង​អស់គេ​ផ្តល់​បទពិសោធ​មកឱ្យ​យើង​ផងដែរ ។

លោក​បានបញ្ជាក់​បន្ថែម​ថា “​ការរៀបចំ​អង្គ​សិ​ក្ខា្​សាលា​ដែលមាន​ឈ្មោះ​ប្រចាំ​ទសវត្ស​រ៍នា​ថ្ងៃនេះ​គឺដើម្បីឱ្យ​ពលរដ្ឋ​​យើង​បាន​ចំណេះដឹង​ពី​ការធ្វើ​ជំនួញ ពិសេស​ការបណ្តាក់ទុន​ហើយ​អាច​ទទួល​នូវ​ផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញ​ចិត្ត ។ វា​ជា​វិធីសាស្ត្រ​រកលុយ ដែល​អ្នកជំនាញ​គេ​នឹង​ជួយ​ជ្រោមជ្រែង​ខាង​ស្មារតី និង ភាពក្លាហាន​” ។​

បញ្ជាក់​ក្នុង​ពិធី​នេះដែរ លោក សូ​ហូ (Soo Hoo) អ្នកជំនាញ​ដែល​ប្រកបដោយ​ភាពជោគជ័យ​លើ​មុខ​ជំនួញ​ជន​​ជាតិ​ម៉ាឡេស៊ី​មួយ​រួប​បានឱ្យដឹងថា ពិតណាស់​ភាព​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់​មនុស្ស​ម្នាក់ៗ​មាន​អាថ៌កំបាំង​ផ្សេង​ៗ​ពីគ្នា ប៉ុន្តែ​អ្វីដែល​អ្នកជំនួញ​ទាំងនេះ​មាន​ដូចគ្នា​នោះ​គឺ​ការជឿជាក់​ខ្លួនឯង ហើយ​បើ​នរណា​ខ្វះ​ចំណុច​នេះ​គឺ​មិនអាច​​ធ្វើ​ជំនួញ​ទទួលជោគជ័យ​នោះឡើយ ។​

លោក​ថា “​យើង​ត្រូវ​ផ្លាស់ប្តូរ​គំនិត​មក​ក្លាហាន និង បោះជំហាន​ទៅមុខ​ប្រកបទៅដោយ​ភាពរឹងមាំ​នោះ ទើប​អាច​ទទួល​នូ​វ​ភាពជោគជ័យ​ទៅរួច​” ។​ លើកឡើង​ឱ្យដឹង​ដូចគ្នានេះ លោក Jonathan ដែលជា​អ្នកជំនួញ​បានចាប់ផ្តើម​ទទួលជោគជ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​សិង្ហ​បុរី​បានឱ្យដឹងថា ភាពជោគជ័យ​គឺ​អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ​ដែល​ចេះ​ទាំង​ច្នៃប្រឌិត និង មាន​ភាព​រឹងប៉ឹង​ប្រកបដោយ​ស្មារតី​មោះមុត ។ ការតាំង​ចិត្ត​ព្រមជាមួយ​ការបង្កើន​សមត្ថភាព​ឥតឈប់ឈរ​នោះ វា​ពិតណាស់​ការធ្វើ​ជំ​នួ​​ញ​របស់គេ​គឺ​មិនអាច​ថយក្រោយ​ឡើយ ៕ ​ដេប៉ូ​