រថយន្តក្រុង​មួយគ្រឿង​ឆេះខ្ទេច​ ដោយសារឆ្លង​ចរន្ត​ខ្សែភ្លើង​

6 Videos

​ភ្នំពេញ​ : រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​ គ្រឿង​បានចេញ​អន្តរាគមន៍​ទាំង​កណ្តាលយប់ ដោយសារ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ​ឆ្លង​ខ្សែភ្លើង​អាំង​វ​ ទ័​រ​ខាងក្រោម​បណ្តាលឱ្យ​ឆេះ​ភ្លាម ​មួយ​រំពេច​ធ្វើឱ្យ​តៃកុង និង ព្រូ​រថយន្ត​ចំនួន ២ នាក់​ទៀត​បាន​រត់​រួច តែ​ពិតជា​សំណាងល្អ​ណាស់​ដែល​រថយន្តក្រុង​នេះ​មិនបាន​ដឹក​អ្នកដំណើរ ម្ល៉ោះ​មិនដឹង​ជាមាន​អ្នកស្លាប់ និង រងរបួស​ប៉ុន្មាន​នាក់​ទេ ។​

ហេតុការណ៍ ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ១៥ នាទី​យប់​ឈានចូល​ថ្ងៃទី ២៩ កុម្ភៈ​ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្បែរ​បញ្ជរ​បង់ប្រាក់​កំបូល​ជាង ២០០ ម៉ែត្រ​ស្ថិតក្នុង​ភូមិ​គល់ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ​។​

M88

រថយន្តក្រុង​មួយគ្រឿង​ឆេះខ្ទេច​ ដោយសារឆ្លង​ចរន្ត​ខ្សែភ្លើង​

តាម​ប្រភពពី​តៃកុង​រថយន្ត​ខាងលើ​ឈ្មោះ ឃិត ណាត អាយុ ៣៩ ឆ្នាំ ជា​អ្នកបើក​រថយន្តក្រុង​ឱ្យ​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ចេញពី​ភ្នំពេញ​ទៅ​ម្តុំ​ស្ទឹងច្រាល ខេត្ត​ព្រះសីហនុ ខណៈ​បើក​ជិត​ដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​ផ្សែងហុយ​ចេញពី​ក្រោម​រថយន្ត ​ផ្នែក​ខាងមុខ ហើយ​មាន​បែក​ផ្កាភ្លើង​ព្រៀកៗ​បង្ក​ជា​ផ្សែង​ខ្មួលខ្មាញ់​ពេញ​រថយន្ត ភ្លាមនោះ​អ្នកបើករថយន្ត​បាន​ឈប់​ហើយ​និង​ព្រូ​ម្នាក់​នាំគ្នា​រត់ចេញ​ចំណែក​ ព្រូ​ម្នាក់ទៀត​កំពុងតែ​ដេក​នៅ​កៅអី​ខាងក្រោយ​បាន​បើក​បង្អួច​កញ្ចក់​លោត​ ចេញមកក្រៅ​ដោយសារតែ​ភ្លើង​ឆេះ​ចំ​ច្រកទ្វារ​ចេញ​តែម្តង ហើយដោយ​កន្លែងកើតហេតុ​នៅជាប់​និង​ព្រំប្រទល់​ស្រុក​អង្គស្នួល ភ្លាមនោះ​ក៏មាន​រថយន្ត​ពន្លត់​របស់​អធិការ​ស្រុក​អង្គស្នួល​ចេញមក​ពន្លត់​ បាញ់​អស់ ១ គ្រឿង​បាន​អស់​ទឹក​រថយន្ត​ក៏​ទៅ​ដាក់បញ្ចូល​ទឹក​បន្ទាប់មក​ក៏មាន​រថយន្ត​ ពន្លត់អគ្គីភ័យ​របស់​ក្រុម​សង្គ្រោះបន្ទាន់​របស់​កងពល​តូច​លេខ ៧០ អង្គភាព ៧១១ ចេញ​រថយន្ត ៣ គ្រឿង​រថយន្ត​សាមុយ ១ គ្រឿង សរុប ៤ គ្រឿង តែ​បាញ់​អស់ ១ គ្រឿង​ភ្លើង​ក៏បាន​រលត់ ១០០ ភាគរយ ហើយ​ខូចខាត​ជាង ៩០ ភាគរយ ។​

រថយន្តក្រុង​មួយគ្រឿង​ឆេះខ្ទេច​ ដោយសារឆ្លង​ចរន្ត​ខ្សែភ្លើង​

​ក្រោយពេល​កើតហេតុ​អ្នកបើក​បរបាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ឱ្យ​យក​រថយន្ត​មក​ស្ទួ​ច​យកទៅ​ដោយ​ខ្លួនឯង​ ៕

                                                                         ( ប្រភព : TV5 )