ពេជ្រ សោភា បង្ហាញ​អារម្មណ៍ ចំពោះ​ការហាម​មិនឱ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​របស់ខ្លួន​

6 Videos

ពេជ្រ សោភា តារាចម្រៀង​ល្បីល្បាញ​ម្ចាស់​បទ «​ស្អាត​ជានិច្ច​» បាន​ប្រាប់ «​ប្រជាប្រិយ​» ឱ្យដឹងថា នាង​គ្មាន​បញ្ហា ឬ អាក់អន់ស្រពន់ចិត្ត​អ្វី​នោះឡើយ ជុំវិញ​ការចេញលិខិត​របស់​ក្រសួង​ព័ត៌មាន​ដែល​បញ្ឈប់​លែង​ឲ្យ​មានការ​ផ្សាយ​បទ «​ស្អាត​ជានិច្ច​» ដែលជា​ចម្រៀង​រួមគ្នា​របស់​នាង និង លោក ដេវីដ នៅតាម​ស្ថានីយទូរទស្សន៍ និង វិទ្យុ​ទាំងអស់នោះ ។ នាង​ក៏បាន​បញ្ជាក់ដែរថា នាង​គឺ​គ្មាន​បំណង​មិនល្អ​ណាមួយ​ក្នុងការ​បង្ហាញ​ខ្លឹមសារ​អវិជ្ជមាន ឬ ក៏​ផ្តល់​គំរូ​អាក្រក់​ណាមួយ​នៅក្នុង​បទ​ចម្រៀង​នេះឡើយ បទ​នេះ​គ្រាន់តែ​ចង់​រំឭក​ពី​វ័យ​កុមា​ររ​ភាព​របស់​នាង និង ចង់​ដាស់តឿន​កុមារៗ​ឱ្យ​ចេះ​សម្អាតខ្លួន​ឱ្យបាន​ស្អាតបាត​ក្រោយពេល​ធ្វើ​កិច្ចការ​ផ្សេងៗ​តែប៉ុណ្ណោះ ។​

ពេជ្រ សោភា បង្ហាញ​អារម្មណ៍ ចំពោះ​ការហាម​មិនឱ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​របស់ខ្លួន​

M88

​តារាចម្រៀង​ដែល​ឡើង​កូដ​ខ្លាំង​ក្រោយ​ពេលចេញ​បទ​និពន្ធ​ថ្មីៗ​ផ្ទាល់ខ្លួន​រូបនេះ ក៏បាន​បញ្ជាក់ដែរថា នាង​គ្រោង​នឹង​បង្ហាញ​បទ​និពន្ធ​ថ្មីៗ​ជា​បន្ដបន្ទាប់​ទៀត​ដើម្បី​បម្រើ​ដល់​អារម្មណ៍​ទស្សនិកជន​ដែល​កំពុងតែ​ស្រឡាញ់​ចូលចិត្ត​នាង ហើយ​បញ្ហា​មួយ​នេះ ក៏​មិនបាន​ធ្វើឱ្យ​នាង​បាក់​ទឹកចិត្ត​ក្នុងការ​និពន្ធ និង ធ្វើ​បទ​ចម្រៀង​ថ្មីៗ​បន្តទៀត​នោះដែរ ហើយ​នាង​នឹង​ប្រយ័ត្នប្រយែង​ជាង​នេះ​ចំពោះ​ការនិពន្ធ និង ដឹកនាំ​សម្តែង​នៅពេល​ក្រោយៗ​ទៀត ។ ទន្ទឹមនឹងនេះ នាង​ក៏បាន​ទទូច​ផងដែរ​ដល់​ក្រសួង​ព័ត៌មាន មេត្តា​ឱ្យ​តម្លៃ​ដល់​អ្វី​ដែលជា​ស្នាដៃ​និពន្ធ​ថ្មីៗ ជាពិសេស​គឺ​បទ​និពន្ធ​ថ្មី​ដែលមាន​អត្ថន័យ​អប់រំ​ផ្សេងៗ ឱ្យបាន​ផុសផុល​ឡើង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិល្បករ​ដែលមាន​សមត្ថ​ភាព​ក្នុង​ការបង្កើត​អ្វីដែល​ថ្មី​ជា​​របស់ខ្លួន ។​

ពេជ្រ សោភា បង្ហាញ​អារម្មណ៍ ចំពោះ​ការហាម​មិនឱ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​របស់ខ្លួន​

​គួរបញ្ជាក់​ថា​ថ្មីៗ​នេះ យោងតាម​ការចេញផ្សាយ​ពី​សារព័ត៌មាន វី​អូ​ឌី (VOD) ដែល​ទទួលបាន​លិខិត​ចុះ​ថ្ងៃទី​២៤​ខែកុម្ភៈ បានឱ្យដឹងថា ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​សេចក្តីជូនដំណឹង​មួយ​​ឲ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍ និង វិទ្យុ​ទាំងអស់​បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង ”​ស្អាត​ជានិច្ច​” ​របស់​ផលិតកម្ម​ហង្ស​មាស ដោយ​ក្រសួង​ថា​បទ​ចម្រៀង​និពន្ធ​ថ្មី​នេះ​ប្រាសចាក​ពី​អត្ថន័យ​ដើម និង ”​ជះឥទ្ធិពល​មិនល្អ​ដល់​កុមារ​ទូទៅ​” ៕ ភូមិន្ទ​

 

ពេជ្រ សោភា បង្ហាញ​អារម្មណ៍ ចំពោះ​ការហាម​មិនឱ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​របស់ខ្លួន​ ពេជ្រ សោភា បង្ហាញ​អារម្មណ៍ ចំពោះ​ការហាម​មិនឱ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​របស់ខ្លួន​ ពេជ្រ សោភា បង្ហាញ​អារម្មណ៍ ចំពោះ​ការហាម​មិនឱ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​របស់ខ្លួន​