ទាយ​ថា Spurs អាច​ឈ្នះ​ West Ham ឡើង​កំពូល​តារាង​បាន​អត់​យប់​នេះ?

​​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​​នឹង​ឡើង​ឈរ​លើ​កំពូល​តារាង​ Premier League ​​ជំនួស​ Leicester City បើ​អាច​យក​ឈ្នះ​​ West Ham ​នៅ​កីឡដ្ឋាន​​ Boleyn Ground ​នា​​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

ទាយ​ថា Spurs អាច​ឈ្នះ​ West Ham ឡើង​កំពូល​តារាង​បាន​អត់​យប់​នេះ?

 

បន្ទាប់​ពី Leicester ​បាន​ត្រឹម​ស្មើ​ ២-២ ទល់​នឹង​ West Brom យប់​មិញ ​មាន​ន័យ​ថា Spurs នឹង​​មាន​ឱកាស​ឡើង​កំពូល​តារាង​ ដោយ​​ឈ្នះ​លើ​គ្រាប់​ស៊ុត បើ​រក​បាន​៣​ពិន្ទុ​​យប់​នេះ។ Spurs ខក​ខាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស រយៈពេល​៥៥​ឆ្នាំ​មក​​ហើយ។ ដូច្នេះ​ចាំ​មើល​ថា​អ្នកចាត់ការ​ Mauricio Pochettino ​អាច​យក​៣​ពិន្ទុ​ពី​ West Ham ដើម្បី​បន្ត​សង្ឃឹម​លើក​ពាន​បាន​ ឬ​អត់​យប់​នេះ?

 

​ជើង​កីឡាករ៖

 

ទាយ​ថា Spurs អាច​ឈ្នះ​ West Ham ឡើង​កំពូល​តារាង​បាន​អត់​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ West Ham ​នឹង​អវត្តមាន​ Sam Bryam ​(ជាប់​ពិន័យ) ខណៈ​ដែល Winston Reid, Joey O’Brien, James Tomkins និង​ Enner Valencia ​សុទ្ធ​តែ​មាន​បញ្ហា​របួស។ រីឯ​​ខ្សែ​ប្រយុទ្ធ​ Diafra Sakho ​អាច​នឹង​ចូល​លេង​បាន​ជា​លើក​ដំបូង​ តាំង​ពី​របួស​កំភ្លៅ កាល​ខែ​វិច្ឆិកា។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ញញួរ​យក្ស​ អាច​ជា៖ Adrian; Henry, Collins, Ogbonna, Creswell; Kouyate, Noble, Lanzini; Antonio, Emenike, Payet។

 

ទាយ​ថា Spurs អាច​ឈ្នះ​ West Ham ឡើង​កំពូល​តារាង​បាន​អត់​យប់​នេះ?

 

​រីឯ​ក្រុម​ភ្ញៀវ​ Spurs ​មាន​បញ្ហា​កីឡាករ​របួស​បន្តិច​បន្តួច​ដូច​ជា Tom Carroll ​របួស​សរសៃ, Mousa Dembele ​សង្ស័យ​របួស​ក្រលៀន ខណៈ​ដែល​​ខ្សែ​បម្រើ​កំពុង​ឡើង​ជើង​​ Dele Alli ​​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​យប់​នេះ ព្រោះ​​មាន​បញ្ហា​របួស​ជើង​តិច​តួច។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​មាន់​ខ្នាយ​មាស អាច​ជា៖ Lloris; Rose, Alderweireld, Wimmer, Walker; Dier, Mason; Chadli, Eriksen, Lamela; Kane។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

ទាយ​ថា Spurs អាច​ឈ្នះ​ West Ham ឡើង​កំពូល​តារាង​បាន​អត់​យប់​នេះ?

 

– គូ​នេះ​ជួប​គ្នា​១៧​ប្រកួត​នៅ​ Premier League ចុង​ក្រោយ Spurs ឈ្នះ​១១, West Ham ឈ្នះ​៣, ស្មើ​៣។ ជួប​​គ្នា​លើក​ចុង​ក្រោយ​​កាល​ខែ​​វិច្ឆិកា នៅ​​កីឡដ្ឋាន​ White Hart Lane ​មាន់​ខ្នាយ​មាស​ ឈ្នះ​ ៤-១។

– West Ham មិន​ទាន់​ចាញ់​ក្នុង​ដី​ខ្លួន​ឯង​ទេ ១៣​ប្រកួត​នៅ​ Premier League រដូវ​​កាល​នេះ (ឈ្នះ​៨ ស្មើ​៥)។

– បើ​ Spurs ឈ្នះ​យប់​នេះ​ ពួកគេ​​នឹង​ឈ្នះ​៧​ប្រកួត​ក្នុង​លីគ​ជាប់ៗ​គ្នា​ជា​លើក​ដំបូង ​រយៈពេល​​៤៩​ឆ្នាំ គិត​​តាំង​ពី​ឆ្នាំ​១៩៦៧។

– Spurs ​​១២​ប្រកួត​ក្រៅ​ដី​នៅ​ Premier League រដូវ​កាល​នេះ​ ​មិន​ទាន់​ស្គាល់​ពាក្យ​ថា «ចាញ់»​ ទេ (ឈ្នះ​៧ ស្មើ​៥)៕

 

ព្យាករ​គូ​នេះ​គឺ៖ West Ham ១-១ Tottenham Hotspur , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​​ណា​ដែរ?

 

*គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

ទាយ​ថា Spurs អាច​ឈ្នះ​ West Ham ឡើង​កំពូល​តារាង​បាន​អត់​យប់​នេះ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc