កំពូលពន្យារពេល សវនាការសំណុំ រឿងមនុស្សឃាត ប្រព្រឹត្តិដោយអតីត សមាជិក ក្រុមប្រឹក្សាឃុំ គណបក្សសង្គ្រោះជាតិ ខណៈពុំមានមេធាវីការពារក្តី

ភ្នំពេញ៖ ចៅក្រមតុលាការកំពូល នៃព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នេះបានសម្រេច ពន្យារពេលសវនាការ ជំនុំជម្រះសំណុំ រឿងឃាតកម្ម ថៅកែលក់ណែម ដែលប្រព្រឹត្តិដោយ អតីតសមាជិក ក្រុមប្រឹក្សាឃុំស្វាយរលំ មកពីគណបក្ស សង្គ្រោះជាតិ កាលពីកំឡុង ឆ្នាំ២០១០។

បើតាមមន្ត្រីតុលាការកំពូល បានបញ្ជាក់ថា ក្នុងសវនាការ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះនៃតុលាការកំពូល អ្នកស្រីចៅក្រម គិម សត្ថាវី បានសម្រេច លើកពេល សនវការជំនុំជម្រះ សំណុំរឿងអតីត សមាជិកក្រុមប្រឹក្សា ឃុំស្វាយរលំ ខេត្តកណ្តាល នៃគណបក្ស សម រង្ស៊ី ពីបទឃាតកម្ម គិតទុកជាមុន ទៅលើថៅកែលក់ណែម ក្នុងខណ្ឌចំការមន កាលពីកំឡុងឆ្នាំ ២០១០។

មន្រ្តីតុលាការកំពូល បន្តទៀតថា ករណីលើកពេល សវនាការនេះក៏ព្រោះតែ ជនជាប់ចោទពុំមានមេធាវី ការពារក្តី ដូច្នេះអ្នកស្រី ចៅក្រម គិម សត្ថាវី បានសម្រេចបើក សវនាការ ដោយមិនទាន់បញ្ជាក់ ការបរិច្ឆេទ។

ជនជាប់ចោទ ឆែម នី ហៅប៉ក់ អាយុ៥៨ឆ្នាំ ជាអតីតសមាជិក ក្រុមប្រឹក្សា ឃុំស្វាយរលំ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ផ្តន្ទាទោស ដាក់ពន្ធធានាគារ រយៈពេល ១៥ឆ្នាំ និងបង្គាប់ឲ្យសងសំណង ជម្ងឺ ចិត្តដល់ដើមបណ្តឹង ចំនួន៣០លានរៀល ពីបទឃាតកម្ម គិតទុកជាមុន និង ប្រើប្រាស់ អាវុធខុសច្បាប់ ពាក់ព័ន្ធការបាញ់សម្លាប់ ថៅកែលក់ណែម ឈ្មោះ ប៊ុន លី  កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ នៅចំណុចក្លោងទ្វារ របងវិទ្យាល័យ បឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕