ឯកឧត្តម កឹម សុខា នឹងចុះជួបសកម្មជន តាមបណ្តាខេត្ត មួយចំនួន ខណៈរឿងអាស្រូវ បរិហាកេរ្តិ៍ កំពុងរីកសាយ

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា នឹងចុះទៅជួបសកម្មជន នៅតាមបណ្តារាជធានី-ខេត្តចំនួន ០៥ ចាប់ពីថ្ងៃទី ០៥ ខែមីនា ដល់ថ្ងៃទី ២០ខែមីនា ឆ្នាំ២០១៦ ខាមុខ ខណៈដែលរឿងអាស្រូវ បរិហាកេរ្តិ៍កំពុងរីកសាយពេញផ្ទៃប្រទេស។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់គណបក្ស សង្រ្កោះជាតិ បានចេញផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ ឯឧត្តម កឹម សុខា នឹងជួបថ្នាក់មូលដ្ឋាន សកម្មជន ចលនាយុវជន និងចលនាស្រ្តី របស់គណបក្ស នៅភ្នំពេញ និងខេត្ត ព្រះសីហនុ, ក្រចេះ, ស្វាយរៀង, និងខេត្តពោធិ៍សាត់ជាដើម៕

ឯកឧត្តម កឹម សុខា នឹងចុះជួបសកម្មជន តាមបណ្តាខេត្ត មួយចំនួន ខណៈរឿងអាស្រូវ បរិហាកេរ្តិ៍ កំពុងរីកសាយ