អាជ្ញាធរអប្សរា នឹងប្រគល់ សំភារៈ ដែលភ្ញៀវទេសចរ រុស្ស៊ីភ្លេច ទៅឲ្យម្ចាស់វិញ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នឹងប្រគល់នូវ សំភារៈមួយចំនួន ដែលភ្ញៀវទេសចរ រុស្ស៊ីបានភ្លេច នៅបរិវេណប្រាសាទ ខេត្តសៀមរាប ឲ្យទៅម្ចាស់វិញហើយ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកអាខោនឈ្មោះ Pich Sopheaktra នៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៦ បានឲ្យដឹងថា ភ្ញៀវទេសចរ សញ្ជាតិរុស្ស៊ីបានភ្លេច កាបូបលុយ រួមមានលុយដុល្លារ ១៤៧៥ ដុល្លា ,លុយបាត ១០០ បាត ១៧ កាក់ , លុយរុស្ស៊ី២៩០០   ,លុយរៀល ១០០០ រៀល ,ឆ្នាំងសាកទូរស័ព្ទ , Visa កាត និងសំបុត្រចូល ទស្សនាប្រាសាទ ចំនួន៣សន្លឹក នៅបរិវេណ ប្រាសាទខេត្តសៀមរាប។

ប្រភពខាងលើបន្តថា  “នេះគឺជាការចែករំលែកអំពើល្អទាំងនេះ ដែលជាផ្នែកទាក់ទាញមួយ នៃវិស័យទេសចរណ៍យើង ។ ភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា និង នគរបាលបេតិកភណ្ឌ័ ប្រចាំការ បរិវេណប្រាសាទ រកឃើញហើយប្រគល់ ត្រឡប់ជូនដល់ ភ្ញៀវទេសចរ សញ្ជាតិរុស្ស៊ី វិញ” ៕