GIZស្នើ គណៈកម្មការទី ៨រដ្ឋសភា បង្កើនសកម្មភាពមូល និធិសមធម៌ជួយ ព្យាបាលពលរដ្ឋ ឥតគិតថ្លៃ

ភ្នំពេញ៖ អង្គការ GIZ បានជំរុញដល់ ថ្នាក់ដឹកនាំសមាជិក គណៈកម្មការ ជំនាញរបស់រដ្ឋសភា ពិសេស គណៈកម្មការទី៨(សុខាភិបាល សង្គមកិច្ច អតីតយុទ្ធវជន យុវនិតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី) ធ្វើយ៉ាងណាជួយជំរុញ សកម្មភាពមូលនិធិសមធម៌ ឲ្យកាន់តែទូលំទូលាយ ក្នុងការ ជួយប្រជាពលរដ្ឋ ឲ្យទទួលបាន សេវាសុខភាព ឥតគិតថ្លៃ កាន់តែច្រើនឡើង។

កិច្ចប្រជុំពិភាក្សាការងារ តំណាងអង្គការ GIZ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភាលោក ស្ទេសហ្វ ផ្លេមម៉ា តំណាងអង្គការ GIZ បានមានប្រសាសន៍ថា GIZ តែងតែបានជួប ប្រជុំសូមយោបល់ ពីអ្នកតាក់ តែងគោលនយោបាយ ដែលមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ដើម្បីស្នើសូមជួយ ជំរុញកិច្ចការ មនុស្សធម៌ ខាងវិស័យសុខាភិបាល គឺសកម្មភាព មូលនិធិសមធម៌នេះ ឲ្យរីកដុះដាលនៅ ទូទំាងប្រទេសតែម្តង។

ចំណែកលោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី៨ បានថ្លែងអំណរគុណ ដល់អង្គការ GIZ ដែលបានចូលរួមគំាទ្រ ដល់មូលនិធិសមធម៌ ជួយប្រជាជន ដែលគ្មានលទ្ធភាព ឲ្យលោក មានលទ្ធភាព ទៅប្រើប្រាស់សេវាសុខាភិបាល ពោលគឺទៅព្យាបាលជំងឺ ក្នុងករណីសង្គ្រោះបន្ទាន់ សម្រាលកូន នៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា របស់រដ្ឋ ដោយឥតគិតប្រាក់៕

GIZស្នើ គណៈកម្មការទី ៨រដ្ឋសភា បង្កើនសកម្មភាពមូល និធិសមធម៌ជួយ ព្យាបាលពលរដ្ឋ ឥតគិតថ្លៃ