បណ្តាញជនជាតិ ដើមភាគតិច និងអង្គការព្រៃឈើ ២៧ ស្វាគមន៍ចំណាត់ ការរដ្ឋាភិបាល ក្នុងការបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសព្រៃឈើ

ភ្នំពេញ៖ បណ្តាញជនជាតិ ដើមភាគតិច និងព្រៃឈើចំនួន ២៧អង្គការ ថ្ងៃទី០២ ខែ មីនា ឆ្នាំ២០១៦នេះ បានសម្តែងនូវ ការសាទរចំពោះ ចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើត គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅពេលដែលស្ថានភាព នៃការកាប់បំផ្លាញ និងការដឹកជញ្ជូនឈើ កំពុងតែមានសកម្មភាព យ៉ាងខ្លាំងក្លា។

ក្រុមបណ្តាញទាំងនោះ បានកត់សម្គាល់ថា “ចំណាត់ការដ៏ក្តៅគគុក នាពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈ និងវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើស ព្រៃឈើនាំចេញទៅ ប្រទេសវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ យើងមានការសោកស្តាយ ចំពោះយន្តការផ្លូវ ច្បាប់ដែលមានស្រាប់ ដែលអាចឲ្យយើង ធ្វើការឆ្លុះបញ្ចាំងពី ការងារកន្លងមកចំពោះ បទល្មើសព្រៃឈើនៅ ទូទាំងប្រទេសកម្ពុជា”។

លើសពីនេះ ក្រុមបណ្តាញជនជាតិ ដើមភាគតិចនិងព្រៃឈើ បង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះខែ្សសង្វាក់ នៃការផ្គត់ផ្តង់ឈើដែល មិនមានទិន្នន័យ ច្បាស់លាស់បញ្ជាក់ ពីបរិមាណឈើ នាំចេញមកពីប្រភព ផ្សេងៗរួមមានពី សហគមន៍ព្រៃឈើ ចម្ការឈើ និងដីឯកជន គម្រោងអាជីវកម្មរ៉ែ ទំនប់វារីអគ្កិសនី ជាពិសេសពី សម្បទានដីសេដ្ឋកិច្ច ដែលពាក់ព័ន្ធក្នុងការ ប្រមូលទិញឈើពី សំណាក់ឈ្មួញឈើ ខុសច្បាប់នៅជុំវិញ តំបន់សម្បទាន។

ក្រុមបណ្តាញ បញ្ជាក់ថា ប្រសិនបើពុំមានអន្តរាគមន៍ ដោះស្រាយទាន់ ពេលវេលាទេ នឹងធ្វើឲ្យប៉ះពាល់ ដល់កម្មវិធីស្តារ គម្របព្រៃឈើ កម្មវិធីឥណទានកាបូន ប៉ះពាល់ដល់ការជួយ រក្សាលំនឹងទឹកក្រោមដី ជាពិសេសប៉ះពាល់ យ៉ាងខ្លាំងដល់ជីវភាព ប្រជាសហគមន៍ មូលដ្ឋានដែល ពឹងអាស្រ័យផល អនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃ។ យ៉ាងណាក្រុមទាំងនេះ ស្នើឱ្យអនុវត្តទៅតាម នីតិវិធីច្បាប់ឲ្យ បានត្រឹមត្រូវ ធានាបាននូវសមធម៌ នៃគម្រោងអភិវឌ្ឍន៍ និងកាត់បន្ថយផល ប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានក្នុង កម្រិតអប្បបរមា។

ពួកគេបានស្នើឲ្យ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ រាជរដ្ឋាភិបាល ក្រសួងជំនាញ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការ និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើស ព្រៃឈើនៅកម្ពុជា ក្នុងនោះបង្ហាញពី តម្លាភាពចំពោះ លទ្ធផលនៃការបង្ក្រាប ដល់សាធារណជនបានដឹង ទាំងបរិមាណឈើ ដែលបានចាប់ ជនល្មើសពាក់ព័ន្ធ ព្រមទាំងចាត់ការជន ល្មើសដែលលួចដុតឈើ និងត្រូវពង្រឹងការ អនុវត្តច្បាប់របស់មន្រ្តី អនុវត្តច្បាប់ឲ្យ មានប្រសិទិ្ធភាព បញ្ឈប់គ្រប់រូបភាព គម្រាមកំហែង ពីប្រព័ន្ធតុលាការ និងកងកម្លាំងមាន សមត្ថកិច្ចចំពោះសកម្មជន ការពារព្រៃឈើ ដោយផ្តល់សិទិ្ធអំណាច ចំពោះកិច្ចការពារព្រៃឈើ ដល់ប្រជាសហគមន៍ មូលដ្ឋាន ។

ចុងក្រោយពួកគេ ស្នើឲ្យពន្លឿនការ ទទួលស្គាល់ស្របច្បាប់ ចំពោះសហគមន៍ ដែលមានស្រាប់ ដើម្បីឲ្យពួកគាត់ មានលទ្ធភាពក្នុងការ ចូលរួមទប់ស្កាត់ បទល្មើស គ្រប់គ្រង ប្រើប្រាស់ និងថែរក្សាធនធាន ព្រៃឈើ ក៏ដូចជាធនធានធម្មជាតិ នៅក្នុងតំបន់របស់ ពួកគាត់ព្រមទាំង ផ្តល់បទពិសោធន៍ ដែលទទួលបានពី វិធានការក្តៅនេះ យកទៅឆ្លុះបញ្ចាំងទៅ នឹងគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តដែលមាន ស្រាប់ដើម្បី ធ្វើវិសោធនកម្ម កែលម្អឲ្យល្អប្រសើរ ៕