អាជ្ញាធរជាតិ អប្សរារៀបចំ ផែនការ មេសម្រាប់ អភិរក្ស ប្រាសាទ នៅតំបន់អង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានទទួល វគ្គបណ្តុះបណ្តាល រៀបចំផែនការ មេសម្រាប់អភិរក្ស ប្រាសាទនៅតំបន់ អង្គរពីសំណាក់ អ្នកជំនាញបារាំង រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ។

យោងតាមបណ្ដាញ ទំនាក់ទំនង់សង្គម ហ្វេសប៊ុក របស់អាជ្ញាធរ ជាតិអប្សរា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយលោក SIMON Jean-Christophe ជាស្ថាបត្យករនិង ជាអ្នកទទួលខុសត្រូវផ្នែក អធិការកិច្ចបេតិកភណ្ឌនៃប្រទេសបារាំង ព្រមទាំងជាអ្នកដែលរាជរដ្ឋាភិបាល បារាំងបញ្ជូនឲ្យមកធ្វើការ នៅតំបន់អង្គរ និងបានចូលរួមបង្កើត ស្ថាប័នអាជ្ញាធរជាតិ អប្សរានាឆ្នាំ១៩៩៥។

ក្រៅពីនោះលោកក៏បានចូលរួម រៀបចំនិងចែករំលែកបទពិសោធន៍ ជាច្រើននៅក្នុងវគ្គបណ្តុះបណ្តាល តានៃទៀតផង មុននឹងលោកចាកចេញពី ប្រទេសកម្ពុជានាឆ្នាំ១៩៩៨”។
លោក SIMON បានបន្ថែមថា គោលបំណងនៃវគ្គសិក្សា ធ្វើឡើងដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ជំនាញអំពីការរៀបចំផែនការ មេសម្រាប់អភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទដល់មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធ ដោយផ្តោតសំខាន់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅប្រាសាទព្រះគោនិងប្រាសាទបាគង។

លោកបានបញ្ជាក់ថា បើរៀបចំផែនការមេក្នុងការ អភិរក្សប្រាសាទបានល្អ នឹងអាចដោះស្រាយបញ្ហាក្នុងការ អភិរក្សប្រាសាទ បញ្ហាទាក់ទងនឹងតំបន់ អភិរក្សជុំវិញប្រាសាទ បញ្ហាសេដ្ឋកិច្ចប្រជាពលរដ្ឋ មូលដ្ឋាននៅជុំវិញប្រាសាទ ដែលអាចជួយឲ្យអាជ្ញាធរ ជាតិអប្សរារៀបចំគ្រប់គ្រង គោលនយោបាលទេសចរណ៍ ឲ្យទទួលបានសេវាល្អពេញលេញមួយ៕

អាជ្ញាធរជាតិ អប្សរារៀបចំ ផែនការ មេសម្រាប់ អភិរក្ស ប្រាសាទ នៅតំបន់អង្គរ

អាជ្ញាធរជាតិ អប្សរារៀបចំ ផែនការ មេសម្រាប់ អភិរក្ស ប្រាសាទ នៅតំបន់អង្គរ