ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសារចូលរួមរំលែកទុក្ខ ឯកឧត្តម ប៉េង ប៉ាត់

ភ្នំពេញ៖ បន្ទាប់ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ចំពោះមរណភាព ឯកឧត្តម ប៉េង ប៉ាត់ នៅថ្ងៃទី២ ខែមីនា នេះ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានផ្ញើសារតប ដើម្បីសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅវចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានសរសេរថា "នាងខ្ញុំ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវជាភរិយារបស់សព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាដែលបានផ្ញើរសារ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារនាងខ្ញុំ"។

លោកជំទាវឧបនាយករដ្ឋមន្រ្តី សរសេរបញ្ជាក់ទៀតថា "ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំ និងក្រុមគ្រួសារសូម គោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ បានទទួលនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ"៕

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសារចូលរួមរំលែកទុក្ខ ឯកឧត្តម ប៉េង ប៉ាត់