ជប៉ុន​រក​ឃើញ​ស្ត្រីម្នាក់​ក្នុង​ចំណោម​៣នាក់ ​ត្រូវ​យាយី​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើការ

​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​​​​បាន​សិក្សា ​​និង​រក​ឃើញ​ថា​​​ស្ត្រី​​​ជិត ១ភាគ​៣ ​​ឬ ១០នាក់​ មាន​៣នាក់ ត្រូវ​​​យាយី​ផ្លូវ​ភេទ​​​នៅ​កន្លែង​ធ្វើការ​ ដូច​ជា​​កាយវិការ​​​មិន​សមរម្យ ​ឬ​​ពាក្យ​​ប្រមាថ​មាក់ងាយ​ជា​ដើម។

 

ជប៉ុន​រក​ឃើញ​ស្ត្រីម្នាក់​ក្នុង​ចំណោម​៣នាក់ ​ត្រូវ​យាយី​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើការ

 

​​​​​​​​​​ការ​សិក្សា​​​​​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការងារ​នេះ ​ត្រូវ​បាន​​ចេញ​ផ្សាយ​​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ​​តាម​រយៈ​ការ​សាកសួរ​​​ និង​ឆ្លើយ​តប​​​តាម​​​​អ៊ីមែល​ ឬ​អន​ឡាញ​ ​ពី​បុគ្គលិក​ស្ត្រី​ចំនួន ៩៦០០​នាក់​​ អាយុ​ចន្លោះ​ពី ២៥ ទៅ ៤៤​ឆ្នាំ។​ លទ្ធផល​​ដែល​ទទួល​បាន​​គឺ​​ស្ត្រី​ចំនួន​ ២៩% ​ ​​ធ្លាប់​ទទួល​​​ការ​យាយី​ផ្លូវ​ភេទ។

 

​​​ការ​យាយី​​ បែប​អសីលធម៌​​នេះ តែង​កើត​មាន​​​ញឹក​ញាប់​​ចំពោះ​​ស្ត្រី​មាន​សម្រស់​ស្អាត ​និង​វ័យក្មេង​ ​ដោយ​ ​​៤០% ​​​ជា​កាយវិការ​ប៉ះពាល់​លូក​លាន់ , ១៧% បបួល​​រួម​ភេទ​ ក្រៅ​ពី​នេះ​​ជា​ការ​​និយាយ​មាក់ងាយ​ឌឺដង និង​តាម​រូបភាព​ផ្សេងៗ។​​​​

 

​ចំណែក​រដ្ឋសភា​ជប៉ុន​ ​​​បាន​​ជំរុញ​​ឲ្យ​ក្រុម​ហ៊ុន​នានា​ ​ជួល​ និង​​​ជ្រើស​រើស​​​ស្ត្រី​ចូល​ធ្វើការ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Wall Street Journal