សូម្បី Miley Cyrus ក៏ទទួលស្គាល់តែ ថាមុខនាងដូច Justin Bieber ដែរ

អាមេរិក៖ កន្លងមកមានមនុស្សជាច្រើនលើកឡើងថា តារាចម្រៀង ស្ទីលប្លែកៗ នាង Miley Cyrus មានមុខមាត់ស្រដៀង តារាចម្រៀងសញ្ជាតិ កាណាដា Justin Bieber ដោយជាញឹកញាប់ ពួកគេយករូបភាព តារាទាំងពីរមក កាត់ផ្គុំគ្នាហើយថ្មីនេះ Miley ក៏ទទួលស្គាល់ដែរថា មុខរបស់ខ្លួនស្រដៀង Justin ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះថា ក្នុងថ្ងៃខួបកំណើត គម្រប់២២ឆ្នាំរបស់ Justin តារាចម្រៀងសិចស៊ី វ័យ២៣ឆ្នាំ នាង Miley Cyrus បានបង្ហោះរូបភាព មួយសន្លឹកមានមុខនាងនិង Justin ម្ខាងម្នាក់ មើលទៅស្រដៀងគ្នា ស្ទើរដូចកូនភ្លោះ ខុសតែម្នាក់ស្រី និងម្នាក់ជាប្រុស តែប៉ុណ្ណោះ ដែលរូបភាពនេះ មានន័យថា នាងក៏ទទួលស្គាល់ដែរ ថាខ្លួនស្រដៀង Justin Bieber ។

តារាចម្រៀងទាំងពីរ Justin Bieber និង Miley Cyrus មិនត្រឹមតែមានមុខ ស្រដៀងគ្នានិងអាយុ ប្រហាក់ប្រហែល គ្នាតែប៉ុណ្ណោះទេ សូម្បីតែស្ទីលធ្វើខ្លួន ម៉ូដសក់ និងភាពល្បីល្បាញ ក៏ពួកគេមានស្រដៀងគ្នាដែរ ៕

សូម្បី Miley Cyrus ក៏ទទួលស្គាល់តែ ថាមុខនាងដូច Justin Bieber ដែរ

សូម្បី Miley Cyrus ក៏ទទួលស្គាល់តែ ថាមុខនាងដូច Justin Bieber ដែរ

សូម្បី Miley Cyrus ក៏ទទួលស្គាល់តែ ថាមុខនាងដូច Justin Bieber ដែរ