Galaxy S7/S7 Edge ទើប​ដល់​​ដី​ស្រុក​ខ្មែរ​ព្រឹក​មិញ ចេញ​តម្លៃ​ស្រេច​

កាល​ពី​ព្រឹក​មិញ Galaxy S7/S7 Edge បាន​ឈាន​ជើង​ដល់​ទឹកដី​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ដល់​បណ្ដា​ក្រុម​អ្នក​សារព័ត៌មាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​តេស្ត​និង​ទស្សនា​រូបរាង​ប្រណិត​របស់​កំពូល​ស្មាតហ្វូន​ម៉ូដែល​ចុង​ក្រោយ​របស់ Samsung ទាំង​ពីរ​ម៉ូដែល​នេះ។

 

Galaxy S7/S7 Edge ទើប​ដល់​​ដី​ស្រុក​ខ្មែរ​ព្រឹក​មិញ ចេញ​តម្លៃ​ស្រេច​

 

បើ​តាម ​លោក សុខ ឡេង ប្រធាន​​ផ្នែក​ទំនាក់ទំនង​​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី Galaxy S7/S7 Edge ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពាក់​មុខងារ​ថ្មីៗ ​និង​មាន​សារប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក​ប្រើប្រាស់។

 

លោក​ថា Galaxy S7/S7 Edge នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២០ ខែ​ មីនា​ ខាង​មុខ​ក្នុង​តម្លៃ ៦៨០ ដុល្លារ​ សម្រាប់ GS7 និង​តម្លៃ ៧៥០ ដុល្លារ​ សម្រាប់ GS7 Edge។

 

Galaxy S7 និង S7 Edge បំពាក់​ដោយ​អេក្រង់​ភ្លឺ​ច្បាស់​ប្រភេទ Quad HD Super AMOLED ដូច​គ្នា តែ​សម្រាប់ GS7 មាន​អេក្រង់​ទំហំ ៥,១អ៊ីញ រី​ឯ GS7 Edge មាន​អេក្រង់ ៥,៥អ៊ីញ។ ស្មាតហ្វូន​ទាំង​ពីរ​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ប្រភេទ Dual Pixel ទំហំ 12MP (មាន​បច្ចេកវិទ្យា​ទប់​លំ​ញ័រ OIS) ធ្វើ​ឱ្យ​រូប​ភាព​ថត​បាន​មាន ភាព​ភ្លឺ​ច្បាស់ ម៉ត់​ទោះ​បី​ថត​នៅ​កន្លែង​ងងឹត​ រី​ឯ​​កាមេរ៉ា​ខាង​មុខ​ទំហំ 5MP មាន​​ Angle ធំ​មិន​ធ្វើ​ឱ្យ​រូប​ភាព​ថត​ដាច់​កំណាត់ៗនោះទេ​៕

 

 

 

Galaxy S7/S7 Edge ទើប​ដល់​​ដី​ស្រុក​ខ្មែរ​ព្រឹក​មិញ ចេញ​តម្លៃ​ស្រេច​

 

Galaxy S7/S7 Edge ទើប​ដល់​​ដី​ស្រុក​ខ្មែរ​ព្រឹក​មិញ ចេញ​តម្លៃ​ស្រេច​

 

Galaxy S7/S7 Edge ទើប​ដល់​​ដី​ស្រុក​ខ្មែរ​ព្រឹក​មិញ ចេញ​តម្លៃ​ស្រេច​

 

Galaxy S7/S7 Edge ទើប​ដល់​​ដី​ស្រុក​ខ្មែរ​ព្រឹក​មិញ ចេញ​តម្លៃ​ស្រេច​

 

 

អត្ថបទ៖ ប៉ែត ផាន់និត