អស់ទាស់​! ស្ត្រី​៣​នាក់​ចាប់ជំរិត និង​រំលោភ​បុរស​ម្នាក់ រួច​លួច​យក​មេជី​វិត​ទៅ​បាត់ស្រមោល​

​រឿងរ៉ាវ​គួរ​ឲ្យ​ចង់​អស់សំណើច​មួយ បានធ្វើ​ឲ្យ​ប៉ូលីស​តាម​ប្រមាញ់​ស្ត្រី ៣ នាក់ ដែល​បាន​ចាប់ជំរិត​បុរស​ម្នាក់​យកទៅ​រំលោភ ក្នុង​គោលបំណង​លួច​យក​មេជី​វិត​រប​ស់បុរ​ស​រងគ្រោះ​នោះ ។​

​ប៉ូលីស Bulawayo ក្នុងប្រទេស​ហ្ស៊ី​ម​បា​វ៉េ និយាយថា ស្ត្រី​៣​នាក់​នោះបាន​ឲ្យ​បុរសរងគ្រោះ​ជិះ​ដោយសារ​ជាមួយ មុនពេល​ពួកនាង​ចាប់ជំរិត​សំរាប់​មេជី​វិត​របស់គាត់ ។​

​ជនរងគ្រោះ​អាយុ ៣៣ ឆ្នាំ សូម​ពុំ​បញ្ចេញ​ឈ្មោះ​រូបនោះ បាន​ប្រាប់​ប៉ូលីស​ថា ខណៈ​រូបគាត់​បាន​កំពុង​ព្យាយាម​ដើរទៅ​កាន់​ទី​ខ្ពស់​មួយ​នៃ 6th Avenue, ក៏​ស្រាប់​តែមាន​ស្ត្រី​៣​នាក់​ជិះ​រថយន្ត Toyota Cresta ពណ៌​ស បាន​បើក​កៀក​គាត់ និង​ធ្វើជា​ចិត្តល្អ​ឲ្យ​គាត់​ជិះ​ដោយសារ​ទៅកាន់ Cowday Park ។​

​នៅពេលដែល​បុរសរងគ្រោះ​ដឹងថា ស្ត្រី​ទាំង​នោះបាន​និង​មិន​កំពុង​នាំទៅ​កាន់​គោលដៅ​របស់គាត់​នោះ​, បុរស​នោះ​ក៏បាន​សួរថាៈ តើ​ពួកនាង​កំពុង​ដឹក​គាត់​ទៅកាន់​ទីកន្លែង​ណា ។ ពួក​ស្ត្រី​ទាំង​នោះបាន​លួងលោម​គាត់ និង​និយាយថា ពួកគេ​គ្រាន់តែ​កំពុងធ្វើដំណើរ​រយៈ​ចម្ងាយ​ខ្លី​ជាង​ទៅកាន់ Cowdray Park ។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួក​ស្ត្រី​ទាំងនេះ បាន​បើករថយន្ត​ទៅកាន់​កន្លែង​ស្ងាត់​មួយ​, នៅ​ទីនោះ ពួកគេ​បាន​ដក​កាំភ្លើងខ្លី​​គំរាម​ឲ្យ​គាត់​នៅ​ស្ងៀម ។

ដោយបរាជ័យក្នុងធ្វើឲ្យបុរសរងគ្រោះមានអារម្មណ៍ពុះកញ្ជ្រោល ស្រ្តីទាំងនេះបានឲ្យគាត់ផឹកសារធាតុរាវមិនស្គាល់ម្យ៉ាង និងមានឱកាស ក៏​ចាប់រំលោភ​ម្នាក់​ម្តង ។​

​ពួក​ស្ត្រី​ទាំងនេះ បាន​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​ប្រមូល “​ទិន្នផល​” មេជី​វិត ។ នៅពេល “​ធ្វើ​” រួចរាល់​, ពួក​ស្ត្រី​ជើងឆើត​ទាំងនេះ បាន​ទុក​ឲ្យ​បុរសរងគ្រោះ​នៅ​ដេក “​បាក់​បៀ​ហៀរ​…” នៅលើ​ចិញ្ចើមផ្លូវ​តែម្តង ។ រហូតមកទល់​ពេលនេះ ពុំមាន​ការចាប់ខ្លួន​ត្រូវបាន​ធ្វើឡើង​នោះទេ ៕

អស់ទាស់​! ស្ត្រី​៣​នាក់​ចាប់ជំរិត និង​រំលោភ​បុរស​ម្នាក់ រួច​លួច​យក​មេជី​វិត​ទៅ​បាត់ស្រមោល​រូបតំណាង