ស្ថិតិ៖ បុគ្គលិកនារីនៅ ជប៉ុនជិត ៣០% ជួបការបៀតបៀន កេរិ៍្តខ្មាសក្នុងពេល បម្រើការងារ

តូក្យូ៖ យោងតាមការធ្វើស្ថិតិ របស់រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗ នេះបានឲ្យដឹងថា តួរលេខជិត ៣០ភាគរយ នៃបុគ្គលិកនារី នៅទូទាំងប្រទេស ជួបការបៀតបៀន កេរ្ដិ៍ខ្មាសក្នុងពេល បំពេញការងារ ហើយ ៦០ភាគរយក្នុងចំណោម ពួកគេបង្ខំចិត្តលាក់រឿង អាស្រូវនេះដោយស្ងៀមស្ងាត់។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយនៅ រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា យោងតាមការ សិក្សាស្រាវជ្រាវ ធ្វើឡើងដោយវិទ្យាស្ថាន ជប៉ុន សម្រាប់គោល នយោបាយ និងបណ្តុះបណ្តាលការងារ បានពិនិត្យលើការឆ្លើយតប តាមរយៈផ្ញើសារ ដោយអ៊ីម៉ែល និងបណ្តាញសង្គម ពីស្រ្តីជាង ៩,៥០០នាក់ ដែលបម្រើការងារ នាពេលបច្ចុប្បន្ន ក៏ដូចជាពេលកន្លងមក ចន្លោះអាយុពី ២៥ ទៅ ៤៤ឆ្នាំ ហើយពួកគេពិត ជាធ្លាប់ជួបបញ្ហានេះមែន។

ជាការឆ្លើយតប ២៨,៧ភាគរយ បាននិយាយថា ពួកគេពិតជាធ្លាប់ជួបការ បៀតបៀនកេរ្ដិ៍ខ្មាសមែន ហើយភាគច្រើនការ លេងពាក្យលេបខាយ លើរូបរាង អាយុ ក៏ឥរិយាបថ របស់ពួកគេ។ លើពីនេះ ៤០,១ ភាគរយលើកឡើងថា មានបំណងប៉ះពាល់រាងកាយ ដោយសកម្មភាព អាសសអាភាស និងសួររឿងផ្លូវភេទចំនួន ៣៨,២ភាគរយ។ ក្នុងការស្ថិតិនោះ បានបង្ហាញទៀតថា ចំនួន ១៦,៨ភាគរយទៀត មានទំនាក់ទំនង ជិតស្នីទរឿងផ្លូវភេទនេះដែរ។

យោងតាមប្រភពខាងលើ ប្រភពបញ្ហាបង្កឡើងដោយ អគ្គនាយកផ្ទាល់ ចំនួន ២៤,១ភាគរយ ក្រុមការងារ និងអ្នកក្រោមបង្គាប់ ១៧,៦ភាគរយ និងអតិថិជនមុខជំនួញ ៧,៦ភាគរយ។ ហើយជនរងគ្រោះ ៦៣,៤ភាគរយមិនចេញ សកម្មភាពប្រឆាំង នឹងសកម្មភាពអាក្រក់ បែបនេះទេ ដោយទុកជា សម្ងាត់ជាប់ខ្លួនរហូត៕

 

ស្ថិតិ៖ បុគ្គលិកនារីនៅ ជប៉ុនជិត ៣០% ជួបការបៀតបៀន កេរិ៍្តខ្មាសក្នុងពេល បម្រើការងារ