ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​គណៈ​បញ្ជាការ​ខណ្ឌ ដែល​ដឹកនាំ​ដោយ​លោក​គឹ​ម វុ​ត្ថា ប្រធាន​សណ្តាប់ធ្នាប់ ចុះ​រុះរើ​រោង​ដែល​សង់​រំលោភ​លើ​ផ្លូវ​រថភ្លើងដោយ​គ្មាន​របៀបរៀបរយ ហើយ​ក៏​ជាទី​តាំង​សម្រាប់​ពួក​ជនសង្ស័យ​ តែង​តែ​ពួន​​សំងំលួច​​​ជក់​ថ្នាំ​ញៀន​ផង​ដែរ ។

ប្រតិ​បត្តិការ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ មីនា ២០១៦ ស្ថិត​នៅ​ជួរ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។