សាហាវណាស់ ! បុកអូសទាំងមនុស្ស និង ម៉ូតូចម្ងាយ ៥ គូឡូម៉ែត្រ !

6 Videos

​កែ វុទ្ធី បន្ទាយមានជ័យ​
​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដែល​ហេតុការណ៍​នេះកើត​ទ្បើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ខាងលិច​សាលា​ក្រហម​ចំងាយ ១០០ ម៉ែត ក្នុង​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

M88

សាហាវណាស់ ! បុកអូសទាំងមនុស្ស និង ម៉ូតូចម្ងាយ ៥ គូឡូម៉ែត្រ !

ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​ប្រាប់ថា គេ ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក វេ​វ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1j-9653 បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​យី​ឌុប​មួយគ្រឿង​បើកបរ​ស្រប​ទិស​គ្នា បាន​បុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​នោះ​ស្លាប់​ភ្លាម ហើយ​អូស​សាកសព និង ម៉ូតូ​ចម្ងាយ ៥ គី​ទ្បូ​ម៉ែត ។​ ​សាកសព​មាន​ឈ្មោះថា ស​ម្ភ​ស្ស អាយុ ២៣ ឆ្នាំ ទើប​ចេញពី​ប្រ​ទ្ប​ង និង រស់នៅ​ភូមិគ​ត្ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សាហាវណាស់ ! បុកអូសទាំងមនុស្ស និង ម៉ូតូចម្ងាយ ៥ គូឡូម៉ែត្រ !

បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​រង់ចាំ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​ចំណែក​រថយន្ត និង​ថៃ​កុង​បាន​បើ​រថយន្ត​គេចខ្លួនបាត់ ហើយ​សម​ត្ថិ​កច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ករ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕