លោកលី ធុជ អញ្ជើញ បើកវេទិកា សាធារណៈ ស្តីពីការពិគ្រោះ និងស្តាប់យោបល់ ប្រជាពលរដ្ឋ

រតនគិរីៈ នារសៀលថ្ងៃទី០២ ខែមិនា នេះលោកលី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តរតនគិរី និងមន្ត្រីជាន់ខ្ពស់ ពីក្រសួងពាក់ព័ន្ធ អញ្ជើញបើក វេទិកាសាធារណៈស្តីពីការពិគ្រោះ និងស្តាប់យោបល់ប្រជាពលរដ្ឋ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរមានអាជ្ញាធរខេត្តរតនគិរី មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងបានលុង និងក្រុមអាជីវករ ក្នុងផ្សារបានលុងជាច្រើនអ្នក។

លោកទេសរដ្ឋមន្ត្រីលី ធុជ បានពាំនាំនូវបណ្តាំ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនអាជីវករ ដោយបានធ្វើការសន្យាដោះស្រាយ សំណួមពរបញ្ហាផ្សេងៗជូនបងប្អូន។ ក្នុងឱកាសបើកវេទិកា សាធារណៈស្តីពីការពិគ្រោះ និងស្តាប់យោបល់នេះដែរតំណាង អាជីវករម្នាក់ឈ្មោះ ឡេង ហ៊ន លក់ខោអាវតាំងពីឆ្នាំ១៩៩៣ បានសំណូមពរទៅកាន់គណៈ អធិបតីពីបញ្ហាមួយចំនួន ដូចជាបញ្ហាដំបូលផ្សារ បញ្ហាភ្លើង(ដាច់ញឹកញាប់ក្នុងផ្សារ មានសភាពងងឹត) ប្រឈមនឹងហានិភ័យខ្ពស់ ផ្លូវចូលផ្សារមានលក្ខណៈ ចង្អៀត ប្រសិនបើមានអគ្គីភ័យ កើតឡើងមិនអាចរថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បាន។ ចំណែកភ្ញៀវចូលទៅក្នុង ផ្សារទិញឥវ៉ាន់ និងរបស់របរផ្សេងៗជួបការ លំបាកដោយក្នុងផ្សារ មានសភាពងងឹតបរិយាកាស អាប់អួរលក់ដូរមិនដាច់ប៉ះពាល់ ដល់ចំណូលសំរាប់ផ្គត់ផ្គង់គ្រួសារ។

ទាក់ទិនទៅនឹងបញ្ហារបស់តំណាង ក្រុមអាជីវករនេះដែរ លោកជុំ សំអាត តំណាងក្រុមហ៊ុនវិនិយោគផ្សារបានលុងបានសន្យាចំពោះគណៈធិបតី និងក្រុមអាជីវករថា ខាងភាគីក្រុមហ៊ុន និងជួយរៀបចំ ប្រព័ន្ធភ្លើងអគ្គីសនី បើកផ្លូវចេញចូលផ្សារ អោយធំទូលាយ រៀបចំអនាម័យ បរិស្ថាន ដោយដាក់អំពូលសូឡា ម៉ាស៊ីនភ្លើង និងបំពាក់កង្ហារ ក្នុងផ្សារជាដើម ព្រោះកន្លងមកបញ្ហា ខាងលើនេះដូចជាផ្លូវចេញ ចូលផ្សារមានភាពតូចចង្អៀត រញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ដោយសារតែ អាជ្ញធរក្រុងបានលុងដកសិទ្ធិ ពីដែនគ្រប់គ្រងម្ចាស់វិនិយោគ ផ្សារបានលុង ពោលគឺយកទីតាំងទៅប្រគល់ អោយក្រុមហ៊ុនគឹម ជ្រា គ្រប់គ្រង។

ក្នុងវេទិកាពិគ្រោះយោបល់នេះ គេសង្កេតឃើញម្ចាស់វិនិយោគ ផ្សារបានលុងនិងអាជ្ញាធរបានលុង ហាក់មានឆន្ទះនិងគោលបំណងផ្ទុយគ្នា។ ដូច្នេះគណៈអធិបតីអោយលោកអ៊ុក សំអុល អភិបាលក្រុងបានលុង បំភ្លឺករណីខាងលើនេះ ដោយលោកលើកឡើងថា ទីតាំងដែលខាងក្រុមការងារ ក្រុងយកប្រគល់អោយ ក្រុមហ៊ុនគឹម ជ្រា នោះមិនប៉ះពាល់ផ្ទៃដី ដែនវិនិយោគនោះ ទេគឺដីសាធារណៈរបស់ រដ្ឋទំហំ៥៤x១១០ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយដោយមានការ ណែនាំពីថ្នាក់លើផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន ខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រីលី ធុជ និងក្រុមការងារអន្តរក្រសួង ព្រមទាំងអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ក្រុមអាជីវករ ស្វែងរកចំណុចកណ្តាល ដើម្បីដោះស្រាយប្រកបដោយ សុភវិនិច្ឆ័យស្របនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន ឈ្នះ ឈ្នះទាំងអស់គ្នា៕

លោកលី ធុជ អញ្ជើញ បើកវេទិកា សាធារណៈ ស្តីពីការពិគ្រោះ និងស្តាប់យោបល់ ប្រជាពលរដ្ឋ

លោកលី ធុជ អញ្ជើញ បើកវេទិកា សាធារណៈ ស្តីពីការពិគ្រោះ និងស្តាប់យោបល់ ប្រជាពលរដ្ឋ

លោកលី ធុជ អញ្ជើញ បើកវេទិកា សាធារណៈ ស្តីពីការពិគ្រោះ និងស្តាប់យោបល់ ប្រជាពលរដ្ឋ