លី សុវិជ្ជា ចេញមុខបក អាក្រាត ធី សុវណ្ណថា

ភ្នំពេញ ៖ ក្រោយពី ធី សុវណ្ណថា ចេញវីដេអូឃ្លិបអះអាងថា មិនប្តឹងលោក កឹម សុខា តែចង់ស្វែងរកអ្នកធ្វើ និងបញ្ចេញខ្សែអាត់ ជាសំឡេងនោះ  ស្រាប់តែ លោក លី សុវិជ្ជា យុវជនសកម្មរបស់ CNRP ក៏បានបកអាក្រាត មុខមាត់ពិត របស់ ធី សុវណ្ណថា នៅមុននេះបន្តិចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

យុវជនសកម្ម CNRP បានសរសេរនៅលើ ហ្វេសប៊ុកថា «ខ្ញុំ លី សុវិជ្ជា សូមស្បថថា អ្វីដែលខ្ញុំបាន លើកឡើងយ៉ាងសង្ខេប ខាងក្រោមនេះ គឺជាការពិត បើខ្ញុំមានចេតនា មួលបង្កាច់ ឬបង្ខូចកិត្តិយសរបស់នាង ដោយអសុទ្ធចិត្ត សូមបារមីវត្ថុស័ក្តិសិទ្ធិ បរាមុខខ្ញុំចុះ ម្យ៉ាងវិញទៀត ខ្ញុំសុខចិត្តទទួល ខុសត្រូវតាមផ្លូវច្បាប់ បើសិននាងចង់ប្តឹង ខ្ញុំទៅតុលាការ ។ ថ្ងៃនេះខ្ញុំគ្រាន់តែនិយាយសង្ខេប ដើម្បីឲ្យបងប្អូនបាន ស្គាល់មុខមាត់ពិត របស់នាងខ្លះ តែប៉ុណ្ណោះ ហើយថ្ងៃក្រោយ បើនាងនៅបន្ត វាយប្រហារសង្គ្រោះជាតិ ដោយគ្មានការពិត និងធ្វើ តាមបញ្ជារបស់ អ្នកណាម្នាក់ ក្រុមណាមួយ ឬគណបក្សណាមួយ ពេលនោះខ្ញុំនឹង លាតត្រដាងរឿង របស់នាងតាំងពីដើម រហូតដល់ចប់ ដើម្បីឲ្យមនុស្សរាល់គ្នា បានដឹងថានាងជានរណា?»។

លោក លី សុវិជ្ជា បានបន្តសរសេរថា « ៧ ចំណុចដែលអាច បញ្ជាក់ថា ធី សុវណ្ណថា ជាមនុស្សនិយាយ បោកប្រាស់ និងជាអ្នកស្នេហា ជាតិក្លែងក្លាយ There are 7 points expressing that Thy Sovantha is the fake person .

១. នាងនិយាយថា ឆ្នាំ២០១៣ នាងជាអ្នកដឹកនាំ យុវជនរាប់ម៉ឺននាក់ ហែបក្ស តែតាមការពិត ខ្ញុំទេដែលជាអ្នក ដឹកនាំយុវជនហែបក្ស និងជាអ្នកគ្រប់គ្រង យុវជនឃោសនិក ពិសេសដែលបង្កើត ឡើងដោយរូបខ្ញុំ ជាមួយលោក យឹម សុវណ្ណ នៅរាជធានីភ្នំពេញ ចំណែក ធី សុវណ្ណថា គ្រាន់តែជាជំនួយការរបស់ខ្ញុំ ហើយខ្ញុំឲ្យនាងជិះរថយន្ត ជាមួយប៉ុណ្ណោះ។

២. នាងនិយាយថា ផេក I Love Cambodia Hot News ជាផេករបស់នាង តែតាមការពិតផេកនេះ គ្រប់គ្រងដោយ អេង ពន្លក និង គឹម សុវណ្ណរិទ្ធិ ចំណែកនាងគ្រាន់តែ ជាសមាជិកក្រុម ធម្មតាម្នាក់ប៉ុណ្ណោះ ហើយពេលនោះ ដោយសារនាងមាន ប្រជាប្រិយភាព ទើបគេបានយក រូបនាងដាក់នៅលើ Profile ទើប ធ្វើឲ្យគេមានការ យល់ច្រឡំថា នាងជាម្ចាស់។

៣. នាងបានសម្ភាសន៍ជាមួយវិទ្យុ និងសារព័ត៌មានថា នាងមិនមាន ទំនាក់ទំនង អ្វីជាមួយ ផែ សុវណ្ណរិទ្ធិ ទេ តែតាមពិតនាង និងផែ សុវណ្ណរិទ្ធិ មានទំនាក់ទំនងគ្នា យ៉ាងស៊ីជម្រៅ ហើយថែមទាំងបាន ទៅដើរលេងជាមួយគ្នា នៅប្រទេសម៉ាឡេស៊ី និងសឹង្ហបុរីជាង មួយសប្តាហ៍ ដោយមានការប្រឆាំង និងទប់ស្កាត់យ៉ាងខ្លាំង ពីឪពុកម្តាយរបស់នាង តែទប់មិនជាប់។

៤. នាងបាននិយាយថា នាងបានចែកមូលនិធិជាង២០០ កន្លែង តែបើតាមខ្ញុំដឹង មិនច្រឡំទេ ដោយសារខ្ញុំបាន ចូលរួមទៅចែក ជាមួយដែរ គឺមានត្រឹមតែ៥ កន្លែងប៉ុណ្ណោះ នៅសៀមរាប មួយកន្លែង នៅបាត់ដំបងមួយកន្លែង នៅប៉ៃលិនមួយកន្លែង នៅកោះដាច់ រាជធានីភ្នំពេញ មួយកន្លែង និងនៅខេត្តក្រចេះមួយកន្លែង ដោយបានចែកជាអង្គ ក្នុងមួយគ្រួសារ២០ គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី២ដប ទឹកស៊ីអ៊ីវមួយដប និងត្រីខ ៤កំប៉ុង ។

៥. នាងបាននិយាយថា នាងបានលុយមូលនិធិ ជាច្រើនជួយ កុមារកំព្រា ប៉ុន្តែពេលនេះ ពុំទាន់ឃើញនាង យកលុយទាំងនោះ ទៅឧបត្ថម្ភដល់ កុមារកំព្រានៅឡើយទេ ក្រៅពីការថតរូប ជាមួយកុមារមួយចំនួន ហើយផុសក្នុងហ្វេសប៊ុក របស់ខ្លួនអួតគេប៉ុណ្ណោះ ។

៦. នាងនិយាយថា នាងបានដឹកនាំទេសចរណ៍ រាប់ពាន់នាក់ ទៅលេងនៅតំបន់ អារ៉ែង តែតាមការពិត នាងគ្រាន់ជាមនុស្ស ឱកាសនិយមម្នាក់ប៉ុណ្ណោះ ព្រោះថា នៅពេលតំបន់ អារ៉ែង មានស្ថានភាពតានតឹង តើនាងនៅឯណា ? តែក្រោយពីមានជំនួប រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅរដ្ឋសភាដោយ បានសម្រចថា មិនឲ្យមានការធ្វើ វារីអគ្គិសនីនៅតំបន់ នោះរួចមក ហើយស្ថានការណ៍ ក៏បានប្រែទៅជា ស្ងប់ស្ងាត់ ទើបលេចមុខនាង និងផែ សុវណ្ណរិទ្ធិ មកដណ្តើមយកមុខមាត់ និងថែមទាំងធ្វើ ឲ្យសហគមន៍អារ៉ែង មានការបែកបាក់ គ្នាទៀតផង ។ លើសពីនេះទៅទៀត អ្នកទេសចរណ៍ ដែលក្រុមនាងនាំទៅ នារដូវចូលឆ្នាំខ្មែរ ពួកគេបានរអ៊ូរទាំ និងខកចិត្តយ៉ាងខ្លាំង ដោយសារចាញ់ការ ឃោសនារបស់នាង ។ មួយវិញទៀត ពាក្យដែលនាង ធ្លាប់សន្យាថា នឹងធ្វើឲ្យតំបន់អារ៉ែង ក្លាយជាតំបន់ទេសចរណ៍ និងធ្វើឲ្យ ប្រជាពលរដ្ឋ នៅទីនោះមាន ជីវភាពធូរធារ តើនៅពេលនេះ ដំណើរការដល់ណាហើយ ? ហើយ ជីវភាពរបស់ ប្រជាពលរដ្ឋ បានធូរធារកំរិតណាដែរ ?

៧. នាងនិយាយថា រថយន្ត Lexus ស៊េរី ២០១៦ តម្លៃជាង២០ម៉ឺនដុល្លារ ជាលុយដែលបាន មកពីការរកស៊ី របស់គ្រួសារនាង និងលុយលក់ចំការកៅស៊ូ តែតាមការពិត គឺនាងនិយាយកុហក គេទាំងស្រុង តាមដែលខ្ញុំដឹង ដោយសារខ្ញុំមាន ការរាប់អានជាមួយ គ្រួសារនាង យ៉ាងជិតស្និទ្ធ គឺនាងមានផ្ទះ ៣ កន្លែង មួយកន្លែង នៅផ្លូវ៥៩៨ ដែលជាផ្ទះបើកកន្លែងរកស៊ីលក់អំបោះ និងក្រណាត់ មួយកន្លែងទៀត នៅផ្លូវម៉ុងប្ញទ្ធីជួល ឲ្យគេក្នុងមួយខែ បានឈ្នួលប្រមាណ ជាង២០០ដុល្លារ និងមួយកន្លែងទៀត នៅក្នុងបុរី៩៩៩ ខាងក្រោយផ្សារហេងលី ជាផ្ទះវីឡាទិញបង់រំលស់ តែពេលនេះផ្ទះនោះ ត្រូវបាននាងលក់ យកទៅទិញ រថយន្តម៉ាក Rang Rover តម្លៃជាង១០ ម៉ឺនដុល្លារ ប៉ុន្តែអ្នកទិញផ្ទះបាន ទុកផ្ទះនោះឲ្យនាង ស្នាក់នៅ និងបើកទីស្នាក់ការ អង្គការរបស់នាង»។

បញ្ជាក់ផងដែរថា ក្រោយពី បែកធ្លាយ ខ្សែអាត់ជាសំឡេង អាស្រូវ ផ្លូវភេទរបស់ លោក កឹម សុខា និង នារីម្នាក់ ដែលឈ្មោះ Mon Srey  លោក កឹម សុខា នៅស្ងៀម មិនឆ្លងមិនឆ្លើយតបអ្វីទាំងអស់ សូម្បីតែគណបក្ស ទាំងមូលក៏មិនចេញ សេចក្តីថ្លែងការណ៍ ណាមួយឡើយ  តែអ្វីដែលគួរឲ្យកត់សម្គាល់គឺ គេឃើញ ផេកហ្វេសប៊ុក I Love Cambodia Hot News  និងយុវជនបក្ស CNRP បាន ធ្វើសកម្មភាពយ៉ាង សកម្មភាពឡើងវិញ វាយប្រហារទៅលើ ធី សុវណ្ណថា  ៕

លី សុវិជ្ជា ចេញមុខបក អាក្រាត ធី សុវណ្ណថា