Porsche 911 បង្ហាញរូបរាង ដ៏ឆើតឆាយ​​ ជាផ្លូវការ តម្លៃជាង ១សែដុល្លារអាម៉េរិក

ស្វីស៖ នៅទីបំផុត រថយន្ត  Porsche 911 បានបង្ហាញខ្លួននៅក្នុង ព្រឹត្តិការណ៍ 2016 Geneva Motor Show នៅក្នុងប្រទេសស្វីស  នេះបើយោងតាម autoguide ចុះផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។

រថយន្តអាល្លឺម៉ង់មួយនេះ បានបង្កើតនូវភាពអន្ទះអន្ទែង ជូនដល់អ្នកបើកបរ  ដោយរចនាជាមួយនឹងរូបរាងយ៉ាងទាក់ទាញបំផុត ។
Porsche 911 វាបានបំពាក់ដោយម៉ាស៊ីន  flat-6  ដែលជាប្រភេទម៉ាស៊ីនបំពាក់ដោយស៊ីឡាំង ៦ ប្រភេទ៤.០ លីត្រ  ដែលមានកម្លាំង ៥០០សេស  ដោយចង្កឹះលេខ ចំនួន៦  មានល្បឿនលឿនបំផុត គឺ ៣២១ គីឡូម៉ែត្រ ក្នុង១ម៉ោង និង  មានទម្ងន់ ១៣៧០ គីឡូក្រាម  ។

បើយោងតាមការ ចុះផ្សាយខាងលើ តម្លៃចេញលក់ ជាជំហានដំបូងនៅ សហរដ្ឋអាម៉េរិក គឺ ១៨៥.៩៥០ ដុល្លារអាម៉េរិក៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ

Porsche 911 បង្ហាញរូបរាង ដ៏ឆើតឆាយ​​ ជាផ្លូវការ តម្លៃជាង ១សែដុល្លារអាម៉េរិក