ក្រុមភេរវករ យ៉ាងតិច២៤នាក់ ត្រូវបានសម្លាប់ ខណៈដែលរដ្ឋាភិបាល ហ្វីលីពីន ធ្វើការបោសសម្អាត ក្នុងអំឡុងពេល ១០ថ្ងៃ

ឡានាវ ដែលសួ៖ ក្នុងអំឡុងពេល១០ថ្ងៃមកនេះ រដ្ឋាភិបាលហ្វីលីពីន បានធ្វើការ បោសសម្អាត ក្រុមភេរវករ ដោយខណៈនោះ បានសម្លាប់បក្ខពួក ទាំងនោះអស់យ៉ាងតិច បំផុត២៤នាក់ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ថា នៅក្នុងប្រតិបត្តិការ បោសសម្អាតរយៈពេល ១០ថ្ងៃ ក្រុមភេរវករនៅជំរុំ Lanao del Sur នៅក្នុងប្រទេសហ្វីលីពីន បានសម្លាប់អស់២៤នាក់ ។

យោធានៅក្នុងក្រុង Butig បានបញ្ជាក់ថា សមាជិកទាំងនោះ ត្រូវបានគេសម្លាប់ ខណៈវាយប្រហារគ្នា រវាងកងកម្លាំងយោធា រដ្ឋាភិបាល ដែលពួកទាំងនេះ ត្រូវបានបោសសម្អាត តែក៏នៅ សេសសល់ក្រុម បក្ខពួកមួយចំនួនទៀត ដែលបានគេចខ្លួន ពីការវាយប្រហារ ដោយកងយោធារដ្ឋាភិបាល ៕

ក្រុមភេរវករ យ៉ាងតិច២៤នាក់ ត្រូវបានសម្លាប់ ខណៈដែលរដ្ឋាភិបាល ហ្វីលីពីន ធ្វើការបោសសម្អាត ក្នុងអំឡុងពេល ១០ថ្ងៃ