ពណ៌របស់ផ្កា អាចទាក់ទាញ ចំណាប់អារម្មណ៍ របស់បក្សី

ទីក្រុងម៊ែលប៊នៈ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ប្រភេទផ្កាដើមកំណើត នៅក្នុងប្រទេសអូស្រ្តាលី មួយចំនួន បានផ្លាស់ទីទៅកន្លែង ឆ្ងាយដោយការ ប្រើប្រាស់សត្វល្អិតជាអ្នក រោយលំអងផ្កា ហើយវាត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាង ពិសេស រវាងពណ៌ផ្កា និង ប្រភេទសត្វបក្សីអស់ទាំងនោះ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យMonash  ប្រទេសអូស្រា្តលីបាននិយាយថាពណ៌របស់ផ្កា បានមានទំនាក់ទំនងជាមួយនឹង ចំណាប់អារម្មណ៍ របស់ពពួកសត្វឃ្មុំ ក៏ប៉ុន្តែប្រភេទផ្កាមួយ ចំនួនទៀត ត្រូវបានផ្លាស់ប្តូរដោយសារតែអ្នក រោយលំអងដែលមានដូចជា ពពួកបក្សីជាដើម។ មិនតែប៉ុណ្ណោះ វាប្រហែលជាមាន ទំនាក់ទំនងជាមូយ នឹងបរិស្ថានផងដែរ។

លោក Mani Shrestha ដែលជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Monash បាននិយាយថាៈ  "ពួកយើងបានរកឃើញថា ប្រភេទផ្កាយត្រូវបានរោយលំអនៅ តាមកន្លែងផ្សេងៗដោយសារបក្សី ឬសត្វល្អិតមួយចំនួន។ ចំណែកឯលំអងរបស់ប្រភេទមួយចំនួនទៀត ត្រូវបានផ្លាស់ប្តូរទីតាំងដោយសារកំលាងខ្យល់បក់។"

ពណ៌របស់ផ្កា អាចទាក់ទាញ ចំណាប់អារម្មណ៍ របស់បក្សី