រដ្ឋាភិបាល​នឹង​ចេញ​អនុក្រឹត្យ​ហាម​ជក់​បារី​នៅ​ទីសាធារណៈ​និង​នៅ​កន្លែង​ធ្វើ​ការ

រដ្ឋាភិបាល​នឹង​ចេញអនុក្រឹត្យ​ហាម​ជក់​បារី ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់ នៅ​កន្លែង​ធ្វើការ ឬ​កន្លែង​សាធារណៈ

សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ គឺជា​របៀបវារៈ​មួយ​ក្នុង​ចំណោម​របៀបវារៈ​ផ្សេង​ទៀត ដែល​គណៈរដ្ឋមន្ត្រីគ្រោង​នឹងលើកយកទៅពិភាក្សាអនុម័តនៅក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ នៅ​ថ្ងៃ​ទី៤ ខែ​មីនា។

ចំណែក​ខ្លឹមសារ​បន្ថែម​ទៀត នៃ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ទាន់​បញ្ជាក់​បាននៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២ មីនា។

បើ​ទោះ​ជា​យ៉ាងណា​ក៏ដោយ កន្លង​មក ក្រុម​អ្នក​ធ្វើ​ការ​ប្រឆាំង​នឹង​ថ្នាំ​ជក់​យល់​ថា អនុក្រឹត្យ​នេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ ដោយពួកគេ​ជំរុញ​​ឱ្យមាន​ច្បាប់ សម្រាប់​គ្រប់គ្រង​ថ្នាំ​ជក់​ឆាប់ៗ។

ការស្រាវជ្រាវ​កន្លង​មក​រក​ឃើញ​ថា នៅ​កម្ពុជា​មាន​អ្នក​ស្លាប់​ជាង ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​អ្នក​ជក់ និង​ចុក​ថ្នាំ សរុប ២​លាន​នាក់។ ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ មាន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​មិន​មាន​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។