ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​វប្បធម៌​ជាតិ ៣ មីនា

អាជ្ញាធរ​កំពង់ឆ្នាំង​ថា បើ​អាជីវករ​ណា​លក់ដូរ​ហួស​គំនូស​.​ស នឹង​ចាប់​ផាកពិន័យ

ខេត្តកំពង់ឆ្នាំង ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​០២ ​កុម្ភៈ ​២០១៦ អាជ្ញាធរ​ក្រុង​​កំពង់​ឆ្នាំង​​ជាង​​៣០​​នាក់ បានគូស​គូសប​ន្ទាត់​.ស​នៅ​តាម​មុខ​​ផ្ទះ​ល្វែង​​ជុំវិញ​ផ្សារ និង​ចំណត​រថយន្ត​ផ្សា​រលើ ដើម្បី​ហាម​​មិន​ឱ្យ​​បើក​លក់ដូរ​​​​លយ​ផុត​​គំនូស​​.ស ហើយ​​​​បើ​​​នៅ​តែ​រឹង​ទទឹងទៀត ​នឹង​​​ធ្វើ​ការ​​ផាកពិន័យ​ជា​ពុំខាន ព្រោះ​កន្លង​មក អាជ្ញាធរ​ធ្លាប់​បាន​ជូន​ដំណឹង​៣​-​៤​ដងមក​ហើយ តែ​​​អាជីវករ​ពុំ​ព្រម​​អនុវត្ត​តាម ។