ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អវកាសយានិក​៣​នាក់​ដែល​ប្រចាំការ​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ ISS ក្នុង​នោះ​មាន​អវកាសយានិក​អា​មេ​រិ​ក​លោក SCOTT KELLY  និង​អវកាសយានិក​រុ​ស្ស៊ី​លោក MIKHAIL KORNIENKO ដែល​ស្ថិត​ក្នុង​តារាវិថី​អស់​ពេល​ជិត​១​ឆ្នាំ​ដើម្បី​ធ្វើការ​ពិសោធន៍​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ព្រះ​អង្គារ​នោះ​បាន​វិល​មក​ដល់​ផែនដី​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២ មីនា ។

វេលា​ម៉ោង​៤​និង​៣០​នាទី​ម៉ោង​សាកល​ដូច​ការ​គ្រោងទុក​យានអវកាស SOYOUZ ដែល​ដឹក​លោក​SERGUEI  VOLKOV  លោក MIKHAIL KORNIENKO និង​លោក SCOTTKELLY បាន​ចុះ​នៅ​វាល​ស្តេ​ប ប្រទេស​កា​ហ្សា​ក់​ស្ថាន ។

លោក MIKHAIL   KORNIENKO   អាយុ​៥៥​ឆ្នាំ និង​លោក SCOTT  KELLY អាយុ​៥២​ឆ្នាំ បាន​ឡើង​ទៅ​ដល់​ស្ថានីយ ISS កាលពី​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៥ ។ សរុប​អ្នក​ទាំង​២​នោះ ស្ថិត​ក្នុង​ស្ថានីយ ISS ដល់​ទៅ​៣៤០​ថ្ងៃ ។  លោក SCOTT KELLY  ពេល​ដែល​មក​ដល់​ផែនដី​វិញ និយាយ​ថា លោក​ជួប​ការ​លំបាក​ពិសេស​មួយ​មុខ​គឺ​ការ​ខ្វះខាត​ទឹក​ដែល​នាំ​ឱ្យ​ស្បែក​ឡើង​ក្រាំង ។ នៅ​ស្ថានីយ ISS បណ្តា​អវកាសយានិក​គ្មាន​ទឹក​ងូត​ទេ គឺ​គ្រាន់តែ​ជូត​ខ្លួន​ជាមួយ​អេ​ប៉ុង​សើម​ប៉ុណ្ណោះ ។ លោក SCOTT និយាយ​ថា ប្រការ​ទី​មួយ​ដែល​ខ្ញុំ​ធ្វើ​ពេល​ទៅ​ដល់​ផ្ទះ​វិញ​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ គឺ​លោត​ចូល​អាង​ហែល​ទឹកតែ​ម្តង ៕