ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​មុន​នេះ​បន្តិច​​ថា ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បន្ទាយ​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​​អន្តរ​ជាតិ​​នៃ​​ប្រទេស​ចិន បាន​​ធ្វើ​ការ​​ឡោម​ព័ទ្ធ​កាស៊ីណូ​ឈ្មោះ​CROWN តាំង​ពី​ម៉ោង​​១២ ​និង​៣០នាទី​ ​រហូត​​​​ដល់​ម៉ោង​៥ល្ងាច​​ថ្ងៃទី​២ មីនា ២០១៦ នេះ​ ជា​លទ្ធ​ផល​សមត្ថកិច្ច​ចម្រុះ​ឃាត់​ខ្លួន​​​ជន​សង្ស័យ ​​ជាជន​ជាតិ​​ចិន​​​​បាន​ចំនួន​ ៨៥​នាក់ ​ដែលពាក់​ព័ន្ធ​នឹង​ករណី​ចាប់​មនុស្ស​​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​​អន​ឡាញ​ នៅ​ទី​តាំង​៣​ផ្សេង​គ្នា ក្នុង​កាស៊ីណូCROWN​ តែ​មួយ​ ស្ថិត​នៅ​​ភូមិ​ក្បាលស្ពាន​ទី​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ៕​

សូមរំលឹកថា សមត្ថកិច្ច​​ចម្រុះ​​កំពុងឡោម​ព័ទ្ធ​កាស៊ីណូ​​នៅ​ក្រុង​ប៉ោយ​ប៉ែត