Jessica Jung ត្រៀម​ចេញ​បទ​ថ្មី​ ប្រជែង​ជាមួយ​មិត្ត​ចាស់​ក្នុង​ក្រុម Girls’ Generation

6 Videos

​នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​អ្នកគាំទ្រ​អតីត​តារាចម្រៀង​សមាជិក​ក្រុម Girls’ Generation នាង Jessica Jung ដោយ​នាង​ត្រូវបាន​គេ​រំពឹងថា​នឹង​ត្រឡប់​ចូល​វិស័យ​ចម្រៀង​វិញ​ក្នុង​ពេលខាងមុខ​ដ៏​ខ្លី​នេះ​បន្ទាប់ពី​បាត់​មុខ​ចេញពី​ពិភព​សិល្បៈ​មួយរយៈ​ពេល​យ៉ាងយូរ ។

​យោងតាម​ប្រភព​ដែល​ទទួលបាន​ពី​គេហទំព័រ Koreaboo កាលពីពេល​ថ្មី​​ៗ​នេះ​បាន​ឲ្យ​ដឹងថា តារាចម្រៀង និង ជា​អ្នកជំនួញ​វ័យ ២៦ ឆ្នាំ ខាងលើ​បាន​ចុះហត្ថលេខា​ជាមួយ​ផលិតកម្ម Coridel Entertainment ដែលជា​ផលិតកម្ម​ថ្មី​មួយទៀត​សម្រាប់​ការចេញ​អាល់​ប៊ុ​ប​ទោល​ថ្មី​របស់​នាង​នៅក្នុង​ខែមីនា​នេះ ។ ស្របពេល​ជាមួយគ្នានេះដែរ​អតីត​មិត្ត​ភិ​ក្ត​រួម​ក្រុម​ជាមួយ​នាង​បីនាក់​ទៀត​គឺ Tiffany, Taeyeon, និង Yuri ក៏​កំពុងតែ​ថត​សំឡេង​សម្រាប់​អាល់​ប៊ុ​ម​ទោល​របស់​ពួកគេ​រៀងៗ​ខ្លួន​ផងដែរ​សម្រាប់​ខែមីនា​នេះ ដោយឡែក​តែ Taeyeon នាង​បានចេញ​អាល់​ប៊ុ​ម​ទោល​របស់​នាង​រួចស្រេច​ហើយ​កាលពី​ខែកុម្ភៈ ដែលមាន​ឈ្មោះថា «Rain» ។

M88

​សម្រាប់​ខែមីនា នេះ​ទៀតសោត​ក៏មាន​ដំណឹង​ថា Jessica Jung នឹងត្រូវ​ចូលរួម​កម្មវិធី «Beauty» របស់​ទូរទស្សន៍ KBS ដោយ​ប្រឈមមុខ​ជាមួយ​សមាជិក​ក្រុម Girls’ Generation ដទៃ​ទៀតហើយ​ក្នុងនោះ​នាង​នឹង​អាចមាន​វត្តមាន​នៅក្នុង​វគ្គ «Beauty Bible» ហើយ​សម្រាប់​មិត្តភក្ដិ​របស់​នាង​ក្នុង​ក្រុម Girls’ Generation នាង Hyoyeon នឹង​បង្ហាញខ្លួន​ក្នុង​វគ្គ « Get It Beauty» ។ តើ​ប្រិយមិត្ត​ទាំងអស់គ្នា​យល់​យ៉ាងណា​សម្រាប់​វត្តមាន​រប​ស់​ស្រី​ស្អាត Jessica Jung ថ្មី​ម្ដងទៀត​នៅក្នុង​វិស័យ​ចម្រៀង k-pop ? (​ប្រភព​៖ អ​ល​ខេ​ប៉ប​) កុសល​