ប្រពលរដ្ឋនាំគ្នា ព័ទ្ធចាប់ជនសង្ស័យម្នាក់ យកដែកចុងស្រួច ប៉ុនប៉ងឆ្កិះសោរបន្ទប់ជួល

ភ្នំពេញ  ៖ ក្រុមប្រជាពលរដ្ឋ បាននាំគ្នាព័ទ្ធចាប់ ជនសង្ស័យម្នាក់ ប្រគល់អោយ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីជនសង្ស័យរូបនេះ បានយកដែក កែឆ្នៃចុងស្រួចឆ្កិះ មេសោរបន្ទប់ជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅវេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល លេខ០៦ ក្រុម០៦ ភូមិស្លើងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ទឹម ស៊ុននី (ហៅអាវែង) ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត មានស្រុកកំណើត ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះ មានឈ្មោះ អៀវ រ៉ន ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូរឺម៉ក ដឹកឥវ៉ាន់ បច្ចប្បន្នស្នាក់នៅ បន្ទប់ជួលកន្លែង កើតខាងលើ មានស្រុកកំណើត ភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនរងគ្រោះ អៀវ រ៉ប បានអោយដឹងថា នៅពេលកើតហេតុ នៅវេលាម៉ោង ប្រហែលជា ០៧និង៣០នាទីព្រឹក រូបគាត់បានបើករ៉ម៉ក ដឹកឥវ៉ាន់យកដាក់ អោយម៉ូយនៅម្តុំ ផ្សារដីហុយមិនទាន់ និងបានដាក់ផង ក៍មានអ្នកជិតខាង បានទូរស័ព្ទប្រាប់ថា មានចោរចូលបន្ទប់ ហើយពេលនោះគាត់ ក៍ត្រឡប់មកបន្ទប់វិញ ហើយឃើញជនសង្ស័យក៍នាំគ្នាឃាត់ខ្លួន អោយសមត្ថកិច្ចតែម្តង។

លោក យ៉ាន សីហា អាយុ២៩ឆ្នាំ ដែលស្នាក់នៅបន្ទប់ក្បែរ ជនរងគ្រោះ បានអោយដឹងថា មុនពេកកើតហេតុ គាត់បានឮសូរសំលេង ដូចជាមានគេ កំពុងឆ្កិះសោរបន្ទប់ ពេលនោះគាត់ក៍ចេញមើល ស្រាប់តែឃើញ ជនសង្ស័យបានចូល ទៅក្នុងបន្ទប់របស់ជនរងគ្រោះ ភ្លាមនោះគាត់ បានរត់ទៅបិតទ្វារ របងមុខរួចខលទៅ ជនរងគ្រោះអោយមកហើយនាំគ្នាឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចមកយក ទៅសាកសួរនៅ ប៉ុស្តិ៍នគរបាលទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព យកដែកកែឆ្នៃ ចុងស្រូចឆ្កិះបន្ទប់ គេពិតប្រាកដមែន តែមិនទាន់បានលួច យកទ្រព្យសម្បត្តិអ្វីទេ ក៍ត្រូវម្ចាស់ទាន់ ចាប់បានតែម្តង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ប្រពលរដ្ឋនាំគ្នា ព័ទ្ធចាប់ជនសង្ស័យម្នាក់ យកដែកចុងស្រួច ប៉ុនប៉ងឆ្កិះសោរបន្ទប់ជួល

ប្រពលរដ្ឋនាំគ្នា ព័ទ្ធចាប់ជនសង្ស័យម្នាក់ យកដែកចុងស្រួច ប៉ុនប៉ងឆ្កិះសោរបន្ទប់ជួល