ចាប់ខ្លួនបុរស វ័យ៥២ឆ្នាំម្នាក់ បញ្ជូនទៅ តុលាការ ពាក់ពន្ធ ករណីលក់ដូរ ថ្នាំញៀន នៅស្រុកថ្មពួក

បន្ទាយមានជ័យ៖ ០២ មិនា ២០១៦ បុរសវ័យ៥២ឆ្នាំម្នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្រុកថ្មពួកនិងកម្លាំង អ ហ ខេត្តបន្ទាយ មានជ័យ ដឹកនាំដោយលោក សរ ប៊ុនសឿង មេបញ្ជាការរង ខេត្តបានឆ្មក់ចាប់ខ្លួន គ្រាដែលជនសង្ស័យ រូបនេះបាន ធ្វើសកម្មភាពលក់ដូរ ថ្នាំញៀននៅភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស៏យមានឈ្មោះ មាន ចម្រើន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ។ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចរកឃើញថ្នាំញៀនយ៉ាម៉ា៩គ្រាប់ កាំភ្លើងច្នៃ១ដើម ទូរសព្ទ័១គ្រឿង ដបសម្រាប់ជក់១។

លោក សរ ប៊ុនសឿង មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យបាន មានប្រសាសន៍ថា ជនសង្ស័យគឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមច្បាប់ខ្លួន។លោកនិយាយថា នៅចំពោះសមត្ថកិច្ចសួរ នាំជនសង្ស័យ មាន ចម្រើន សារភាពថា រូបគេពិតជាបានរក្សាទុកថ្នាំញៀនសម្រាប់លក់បន្តមែនក្រៅពី ជក់ខ្លួនឯង តែសំណាងអាក្រក់ លើកនេះយកថ្នាំញៀន ទៅលក់ឲ្យម៉ូយត្រូវអាវុធហត្ថចាប់ខ្លួនតែម្តង។
ក្រោយសួរនាំជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលា ការចាត់ការតាមច្បាប់៕