លី មីន​ហូ ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួលចិត្ត​គ្រប់គ្នា ដោយសារតែ​…​

6 Videos

​ ​នេះ​គឺជា​សកម្មភាព​ដ៏​ប្រពៃ​មួយ​របស់​តារា​សម្ដែង​កូរ៉េខាងត្បូង លោក លី មិន​ហូ (Lee Min Ho) ដែល​អាច​ជំរុញ​អារម្មណ៍​អ្នកគាំទ្រ​ជាច្រើន​ឲ្យ​កើតមាន​សេចក្ដីរំភើប​ក្រៃលែង និង កក់ក្ដៅ​បំផុត​ចំពោះ​តារា​សម្បូរ​ស្នេហ៍​ខាងលើ ។

ជាការ​ពិតណាស់​តារា​សម្ដែង​រាង​ខ្ពស់ស្រឡះ​វ័យ ២៨ ឆ្នាំ លី មិន​ហូ មិន​ត្រឹមតែ​ជា​កំពូល​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព និង រូបរាង​សង្ហា​តែប៉ុណ្ណោះ លោក​ក៏​ជា​តារា​ម្នាក់​ដែលមាន​បេះដូង​កក់ក្ដៅ​ចេះ​ចែករំលែក​នូវ​សេចក្ដីសុខ​ជូន​ដល់​បណ្ដា​ប្រទេស​មួយចំនួន​នៅលើ​សកលលោក​តាមរយៈ​សកម្មភាព​មនុស្សធម៌​របស់លោក​គ្រប់​រូបភាព ដែល​ទង្វើ​ទាំងនេះហើយ​ទើប​មហាជន​ជាច្រើន​គោរព​ស្រឡាញ់ និង សរសើរ តារា​ប្រុស​រូបនេះ​មិ​ដាច់​ពី​មាត់​ឡើយ ។

M88

លី មីន​ហូ ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួលចិត្ត​គ្រប់គ្នា ដោយសារតែ​…​

​កន្លងមក​គេ​សង្កេតឃើញថា​លោក លី មិន​ហូ បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ចូលរួម​ជួយ​ពិភពលោក​ម្ដង​ហើយ​ម្ដង​ហើយ​ទៀត ហើយ​សកម្មភាព​ទាំងអស់នេះ​មានដូចជា ៖

១. សកម្មភាព​សហការ​ជាមួយ​អង្គការ «Holt International Children’s Service» ​នេះ​គឺជា​សកម្មភាព​មួយ​របស់ លី មិញ​ហូ ជាមួយ​អង្គការ​អន្តរជាតិ «Holt International Children’s Service» ក្នុង​គោលបំណង​ជួយ​លើកស្ទួយ​សុខុមាលភាព​កុមារ ហើយ​នៅក្នុង​ឱកាស​នោះដែរ​លោក​បាន​ផ្ដល់ជំនួយ​ដល់​កុមារ​នៅក្នុង​ប្រទេស​កូរ៉េ ម៉ុង​ហ្គោ​លី កម្ពុជា និង​ប្រទេស​តង់​ហ្សា​នី (​ខែកុម្ភៈ​ឆ្នាំ 2016) ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រហែល ៤០,៥៥០ ដុល្លារ​សហរដ្ឋអាមេរិក ។

លី មីន​ហូ ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួលចិត្ត​គ្រប់គ្នា ដោយសារតែ​…​

២. ចូលរួម​បរិច្ចាក​ក្នុង​កម្មវិធី «Hope Primary School in Guangzhou» នៅក្នុង​ឱកាស​ទៅ​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់ខ្លួន​នៅក្នុង​ទឹកដី​ប្រទេស​ចិន លោក លី មិន​ហូ បាន​ឆ្លៀតឱកាស​បរិច្ចាគ​លុយ​ផ្ទាល់ខ្លួន​ប្រហែល ១៥,០០០ ដុល្លារ ក្នុង​ការជួយជ្រោមជ្រែង​ដល់​សិស្សសាលា​បឋមសិក្សា ក្វាង​ចូ​វ ។​

លី មីន​ហូ ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួលចិត្ត​គ្រប់គ្នា ដោយសារតែ​…​

៣. ចូលរួម​បរិច្ចាគ​ជួយ​ដល់​ជនរងគ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​នេ​ប៉ាល់​ លោក Lee Min Ho បានផ្តល់​ប្រាក់​ជាង ៩០,០០០ ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ប្រជាជន​នេ​ប៉ាល់​ដែល​ត្រូវ​ទទួលរង​មហន្តរាយ​ពី​ការរញ្ជួយ​ដី​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៥ ។ ទោះយ៉ាងណា​សម្រាប់​ចំនួន​នៃ​ថវិកា​ខាងលើនេះ​លោក​មិនបាន​ដាក់ឈ្មោះ​តែម្នាក់ឯង​ទេ ប៉ុន្តែ​លោក​បានដាក់​ឈ្មោះ​ក្លិប “Minoz” ដែលជា​ឈ្មោះ​ក្លិប​ក្រុម​អ្នកគាំទ្រ​របស់លោក ដោយ​ក្នុងគោលបំណង ដើម្បី​បង្ហាញ​ការកោតសរសើរ​របស់​លោក​ទៅដល់​អ្នកគាំទ្រ​ទាំងអស់​នៅលើ​ពិភពលោក ។

លី មីន​ហូ ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួលចិត្ត​គ្រប់គ្នា ដោយសារតែ​…​

៤. លី មិញ​ហូ ជា​អ្នកបង្កើត​កម្មវិធី « PROMIZ» ​នៅ​ឆ្នាំ ២០១៤ លោក លី មិន​ហូ បានចាប់ផ្តើម​បង្កើត​កម្មវិធី «PROMIZ» ដែលជា​វេទិកា​មួយ​សម្រាប់​ចូលរួម​បរិច្ចាគ​ជួយ​សង្គម ហើយក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​ងាយស្រួល​សហការគ្នាជាមួយ​សប្បុរសជន​នានា​តាមរយៈ​កម្មវិធី​នេះ រួមទាំង “Minoz” ផងដែរ ។​

លី មីន​ហូ ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួលចិត្ត​គ្រប់គ្នា ដោយសារតែ​…​

៥. ចូលរួម​បរិច្ចាគ​ដល់​អង្គការ «Cheil Worldwide Charity» ​បន្ទាប់ពី​បញ្ចប់​នូវ​ការថត​ភាគ​ចុងក្រោយ​នៃ​រឿង «Heirs» តួឯក​ប្រុស​លោក លី មិញ​ហូ និង តួឯក​ស្រី ផាក ស៊ីន​ហេ បាន​ចូលរួម​បរិច្ចាគ​ទ្រ​សម្បត្តិ​ផ្ទាល់ខ្លួន​ជូន​ទៅដល់​អង្គការ «Cheil Worldwide Charity» ដែលជា​អង្គការ​មនុស្សធម៌​ពិភពលោក ហើយ​ក្នុងនោះដែរ​លោក លី មិន​ហូ ផ្ទាល់​បាន​បរិច្ចាគ​អង្ករ ៥ តោន ដល់​អង្គការ​នេះ ៕ កុសល (​ប្រភព​៖ ដ្រា​ម៉ា​ហ្វេ​វ័រ​)